ចំណែក

Jadon Sancho បានផ្ញើសារទៅកាន់អ្នកគាំទ្រក្រុម Manchester United ទាំងអស់ បន្ទាប់ពីគេបានបង្ហោះរូបរបស់គេជាមួយ Rashford នៅពេលពួកគេលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស។

Man United និង Borussia Dortmund កំពុងតែចរចារគ្នាទៅលើការទិញយក Sancho នៅក្នុងរដូវក្ដៅនេះ។ ហើយខ្សែប្រយុទ្ធវ័យ20ឆ្នាំរូបនេះបានចាក់សាំងបន្ថែមពីលើព័ត៌មាននេះដោយការបង្ហោះរូបនេះ។ ហើយមានរូបថតមួយទៀតដែលផ្សព្វផ្សាយឲ្យក្រុមហ៊ុន Nike ដែលមាន Caption ថា “បើសិនពួកយើងស្ថិតនៅក្នុងក្រុមតែមួយ ពួកយើងនឹងមិនចាញ់ជារៀងរហូត។”

ក្រុមបិសាចក្រហមសង្ឃឹមថានឹងទិញ Sancho ដែលជាមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសជាមួយ Rashford។ ហើយសេចក្ដីរាយការណ៏កាលពីថ្ងៃព្រហស្បតិ៏នៅក្នុងប្រទេសអង់គ្លេសថា Dortmund នឹងលក់ Sancho ក្នុងតម្លៃ100លានផោន បើសិន Man Utd ព្រមបង់ប្រាក់ 60លានផោនមុន៕

ប្រភព៖​ tribalfootball.com

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here