ចំណែក

ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Luis Suarez បានទទួលសំណើរក្នុងការផ្ទេរទៅកាន់លីគ MLS ពោលគឺទៅលេងនៅក្លឹប Inter Miami នេះបើយោងតាមសេចក្ដីរាយការណ៏ពីកាសែត Mundo Deportivo។

Suarez នៅមានកុងត្រាក្នុងទឹកដី​ Camp Nou រហូតដល់ឆ្នាំ2021 ខាងមុខ ហើយកុងត្រារបស់គេនឹងបន្តទៅឆ្នាំ2022 ទៀត បើសិនគេអាចលេងយ៉ាងតិច60%នៃការប្រកួតទាំងអស់ក្នុងលីគនារដូវកាលក្រោយ។

សាមីខ្លួនកីឡាករក៏បើកចិត្តក្នុងការផ្ទេរទៅលីគ MLS ផងដែរ ដោយក្រុម Miami បង្ហាញការចាប់អារម្មណ៏ទៅលើកីឡាករដ៏មានបទពិសោធន៏រូបនេះជាយូរមកហើយដែរ៕

ប្រភព៖ goal.com/

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here