ចំណែក

លោក Jose Mourinho បាននិយាយចំៗឲ្យស Bruno Fernandes សម្រាប់ការស៊ុតបាល់ប៉េណាល់ទីបំបែកកំណត់របស់គេឲ្យ Manchester United ដោយគាត់និយាយលេងសើចថា ខ្សែបម្រើរូបនេះស៊ុតបញ្ចូលទី20គ្រាប់ដោយបាល់ពិន័យ11ម៉ែត្រក្នុងជុំទី2នៃរដូវកាលនេះ។

ក្រុម Man Utd បង្កើតកំណត់ត្រាថ្មីទៀតនៅក្នុងលីគ Premier League សម្រាប់ការទាត់បាល់ប៉េណាល់ទីក្នុងមួយរដូវកាលរបស់ខ្លួន នៅពេលដែល Anthony Martial បានដួលនៅក្នុងប្រអប់ទីគ្រោះថ្នាក់ពេលប្រកួតប៉ះក្រុម Leicester City កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

Fernandes ដែល Man Utd ទិញយកក្នុងតម្លៃ 55លានអឺរ៉ូកាលពីខែមករាឆ្នាំនេះ បានស៊ុតបញ្ចូលទី 14គ្រាប់ពីការការពិន័យ11ម៉ែត្រនៃរដូវកាល2019-20 ហើយក៏បានស៊ុតប៉េណាល់ទីក្នុងការប្រកួតឈ្នះ2-0 នៅទឹកដី King Power Stadium ផងដែរ៕

ប្រភព៖ https://www.goal.com/en-sg/news/mourinho-takes-swipe-at-fernandes-for-manchester-united/943bcvdmsdho13zb1ezkl78lq

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here