ចំណែក

លោក Antonio Conte បានបដិសេធលទ្ធភាពការផ្ទេរយកកីឡាករ Lionel Messi របស់ Inter Milan ដោយលោកបាននិយាយថា ការរើប្រាសាទសាសនាដ៏ចំណាស់មួយនៅទីក្រុង Milan ប្រហែលជាស្រួលជាងចុះកុងត្រាយក Messi ពី Barcelona។

ថ្មីៗនេះមានដំណឹងថា Messi នឹងផ្ទេរទៅ Inter Milan ក្រោយមានរូបថតរបស់កីឡាករអាហ្សង់ទីនរូបនេះនៅប្រាសាទ Duomo di Milano ត្រូវបានបង្ហោះកាលពីថ្ងៃអង្គារកន្លងទៅ។

សេចក្ដីរាយការណ៏នៅប្រទេសអ៊ីតាលីបានឲ្យដឹងថា ម្ចាស់ក្លឹប Inter Milan បាននៅពីក្រោយការធ្វើឲ្យភ្ញាក់ផ្អើលនេះ ដែលបានប្រាប់ទូរទស្សន៏ដែលផ្សាយការប្រកួតរវាង Inter និង Napoli នៅយប់នោះ៕

ប្រភព៖ goal.com

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here