ចំណែក

ក្លឹប Barcelona កំពុងធ្វើការស៊ើបអង្កេតពីវិន័យក្រមសីលធម៌របស់កីឡាករ Arthur Melo។ កាសែត Marca ចុះផ្សាយថា គេបានចាកចេញទៅកាន់ប្រទេសប្រេស៊ីល ហើយបដិសេធមិនចូលលេងការប្រកួតពាន Champions League ដែលធ្វើឲ្យក្លឹបត្រូវចាត់វិធានការច្បាប់ទល់នឹងកីឡាករវ័យ23ឆ្នាំរូបនេះ។

Barcelona នឹងមិនព្រមផ្ដាច់កុងត្រារបស់គេតាមការស្នើសុំពីសាមីខ្លួនឡើយ ទោះបីជាគេនៅសល់កុងត្រា1ខែទៀតមុនការផ្ទេរទៅ Juventus ក្ដី។ កាលពីថ្ងៃច័ន្ទ Arthur មិនបានបង្ហាញខ្លួនក្នុងការធ្វើតេស្តរកមេរោគកូរ៉ូណាវីរុសទេ ហើយនៅថ្ងៃអង្គារ គេក៏មិនបានចូលហ្វឹកហាត់ផងដែរ។

សាមីខ្លួនកីឡាករយល់ថាក្លឹបមិនចាប់អារម្មណ៏ជាមួយគេឡើយ ដែលកន្លងមកគេធ្លាប់និយាយមិនចង់ចាកចេញពី Barcelona ទេ ប៉ុន្តែក្រោយមក Barcelona បានបង្ខំគេឲ្យផ្ទេរទៅ Juventus ៕

ប្រភព៖ tribalfootball.com

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here