ចំណែក

ក្លឹបអធិរាជស Real Madrid នឹងបក់ជំហានយ៉ាងធំមួយទៅមុខទៀតនៅក្នុងការប្រកួតលីគ La Liga នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទឹកដី Estadio Nuevo Los Carmenes ដើម្បីជួបជាមួយក្រុម Granada ក្នុងវេលាម៉ោង 3:00 យប់រំលងអាធ្រាត្រថ្ងៃច័ន្ទនេះ។

ក្លឹបអធិរាជសត្រូវការឈ្នះតែ2ប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ជើងឯក La Liga រដូវកាលនេះ ប៉ុន្តែក្រុម Granada ចង់ដណ្ដើមតំណែងកំពូលតារាងទាំង6 ហើយពួកគេនឹងក៏បានឈ្នះ3ប្រកួតជាប់ៗគ្នាមកហើយដែរ។

ទម្រង់លេងបច្ចុប្បន្នរបស់ក្រុម Granada ពិតជាគួរឲ្យស្ងើចសរសើរ ប៉ុន្តែក្រុមម្ចាស់ផ្ទះអាចនឹងពិបាកក្នុងការទប់ទល់ក្រុម Real Madrid ខ្លាំងណាស់។ ក្រុមលោក Zidane ចង់លើកពាននេះ ហើយយើងទាយថាពួកគេនឹងឈ្នះការប្រកួតនេះ ព្រោះវាសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ មុននឹងការប្រកួត2ចុងក្រោយទល់នឹងក្រុម Villareal និង Leganes៕

ទស្សទាយ៖ Granada 0-2 Real Madrid

ប្រភព៖ sportsmole.co

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here