ចំណែក

ក្រុមម្ចាស់ផ្ទះ Crystal Palace ដែលកំពុងធ្លាក់ទម្រង់លេងផងនោះ នឹងស្វាគមន៏ក្រុម Chelsea នៅក្នុងយប់ថ្ងៃអង្គារនេះ ដើម្បីប្រជែងយកកៅអីពាន Champions League នៅទឹកដី Selhurst Park។

ក្រុមម្ចាស់ផ្ទះឈានចូលការប្រកួតនេះ ក្រោយចាញ់3ប្រកួតរបស់ខ្លួនកន្លងមក ខណៈដែល Chelsea ទើបតែបានយកឈ្នះលើក្រុម Watford ថ្មីៗកាលពីថ្ងៃសៅរ៏កន្លងទៅ។

Chelsea បានឈ្នះ4ប្រកួតរបស់ខ្លួនកន្លងមកហើយ បានស៊ុតបញ្ចូលទី2ឬច្រើនជាងនេះក្នុងការប្រកួត9ដងក្នុងចំណោម10ប្រកួតនៅលីគ Premier League ហើយពួកយើងជឿថា Chelsea នឹងបន្តទៀត។

ទម្រង់លេងរបស់ក្រុម Palace បានធ្លាក់ចុះយ៉ាងខ្លាំង ចំណែកក្រុម Chelsea ត្រូវការឈ្នះស្ទើរតែគ្រប់ការប្រកួតរបស់ខ្លួន ស្របពេលដែល Man Utd មានទម្រង់លេងប្រហែលគ្នាដែរកំពុងតាមពីក្រោយពួកគេ៕

ទស្សទាយ៖ Crystal Palace 0-2 Chelsea

ប្រភព៖ ​ sportsmole​

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here