ចំណែក

ក្រុមទាំង2សុទ្ធតែត្រូវការតំណែងក្នុងការលេងនៅពានកំពូលរបស់ទ្វីបអឺរ៉ុបដូចគ្នានៅពេលដែលពួកគេជួបគ្នានៅក្នុងកីឡាដ្ឋាន Emirates Stadium នៅថ្ងៃអង្គារនេះ ពោលគឺ Arsenal នឹងទទួលស្វាគមន៏ក្រុម Leicester City ។

ក្រុមកាំភ្លើងធំបានបង្ហាញទម្រង់លេងល្អជាងមុនកាលពីពេលថ្មីៗនេះដើម្បីធានាថាពួកគេនឹងបន្តការប្រជែងដណ្ដើមកៅអីពានអឺរ៉ុបទៀត ខណៈដែលក្រុម Leicester ក៏បានឈ្នះការប្រកួតច្រើនផងដែរ។

ការប្រកួតលើកនេះនឹងពិតជាជក់ចិត្តមិនខាន ជាពិសេសនៅពេលដែលក្រុម Arsenal មានទម្រង់លេងល្អបែបនេះផង។ ក្រុមកាំភ្លើងធំមានទម្រង់លេងល្អក្នុងដី ស្របពេល Leicester មានបញ្ហាសម្រាប់ការប្រកួតក្រៅដីរបស់ខ្លួន ដូច្នេះយើងទាយថាក្រុមម្ចាស់ផ្ទះនឹងឈ្នះ។

ក្រុម Leicester មិនបានឈ្នះការប្រកួតក្រៅដីទល់នឹងក្រុម Arsenal ឡើយចាប់តាំងពីឆ្នាំ 1973 ហើយការខកខានឈ្នះក្នុងរយៈពេល47ឆ្នាំនោះអាចនឹងកើតឡើងម្ដងទៀតនៅក្នុងសប្ដាហ៏នេះ៕

ទស្សទាយ ៖ Arsenal 2-1 Leicester

ប្រភព៖​ sportsmole​

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here