ចំណែក

គ្រូបង្វឹកក្រុម Chelsea លោក Frank Lampard បានត្រៀមខ្លួនក្នុងការបញ្ជូនអ្នកចាំទី Kepa Arrizabalaga ទៅឲ្យក្លឹបផ្សេងខ្ចីជើងហើយរដូវកាលក្រោយ ដោយក្រុម Sevilla គឺជាក្រុមដែលនាំមុខគេក្នុងការចង់បានកីឡាករអ្នកចាំទីវ័យ25ឆ្នាំនេះ។

លោក Lampard កាន់តែខកចិត្តជាមួយទម្រង់លេងរបស់ Kepa ក្នុងរដូវកាលនេះ ហើយយល់ថាការចាកចេញពីក្លឹបរយៈពេល1ឆ្នាំអាចនឹងធ្វើឲ្យគេមានទម្រង់លេងល្អឡើងវិញ។

ជាធម្មតា Chelsea តែងតែស្នើឲ្យក្លឹបដែលខ្ចីជើងកីឡាកររបស់ខ្លួនបង់ប្រាក់ទៅឲ្យកីឡាករទាំងស្រុងតែម្ដង ប៉ុន្តែពួកគេប្រហែលជាបង្ខំចិត្តកែប្រែគោលការណ៏នោះហើយដើម្បីបញ្ចេញ Kepa បាន ដោយសារគេមានប្រាក់ខែ150,000ផោនក្នុងមួយសប្ដាហ៏នៅ Stamford Bridge៕

ប្រភព ៖ goal.com

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here