ចំណែក

កីឡាករ Gianluigi Buffon និង Giorgio Chiellini បានចុះកុងត្រាថ្មីរយៈពេល1ឆ្នាំទៀតជាមួយ Juventus រហូតដល់ឆ្នាំ2021 ខាងមុខ ដែលកុងត្រាថ្មីរបស់កីឡាករដ៏មានបទពិសោធន៏ទាំង2នឹងត្រូវផុតកំណត់នៅថ្ងៃពុធខាងមុខនេះហើយ។ សម្រាប់ប្រធានក្រុម Chiellini នឹងឈានចូលវ័យ36ឆ្នាំនៅខែសីហា ខាងមុខ ហើយគាត់បាននិយាយថាចង់លេងយ៉ាងតិច1ឆ្នាំទៀត។ គាត់បានចូលរួមជាមួយ Juve ចាប់តាំងពីឆ្នាំ2005មកម៉្លេះ ដោយបង្ហាញខ្លួនបាន509ប្រកួត និងស៊ុតបញ្ចូលទីបាន36គ្រាប់ផងដែរ។

សម្រាប់អ្នកចាំទី Buffon វិញ បានបង្ហាញខ្លួន669ប្រកួតសម្រាប់ Juventus ចាប់តាំងពីគាត់ផ្ទេរទៅពីក្រុម Parma កាលពីឆ្នាំ2001៕

ប្រភព ៖ tribalfootball.com

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here