ចំណែក

​ការប្រកួត​រវាង​ក្រុម Gent vs AS Roma: ពានរង្វាន់ Europa League នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១២:៥៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៨ កុម្ភៈ ២០២០ នៅ​ទឹកដី​កីឡាដ្ឋាន GHELAMCO-arena​។​

Roma នឹង​ព្យាយាម​រក្សា​គ្រាប់​បាល់​នាំមុខ​ដ៏​តិចតួច​របស់ខ្លួន ដែលមាន​កាលពី​ជើង​ទី​១​នោះ​មិន​ខាន ហើយ​ពួកគេ​នឹងធ្វើ​គ្រប់យ៉ាង ដើម្បី​ឆ្លងទៅ​វគ្គ​បន្ត​។ ក្រុម​ភ្ញៀវ​នេះ បានបង្ហាញ​ទម្រង់​លេង​មិនសូវ​ល្អ​ខ្លាំង​នោះទេ នៅ​ទឹកដី Stadio Olimpico កាលពី​ជើង​ទី​១ នោះ​។ ចំណែក​ក្រុម​មកពី​ប៊ែ​ល​ហ្សិ​ក​វិញ ចង់​ឆ្លងកាត់​វគ្គ​នេះ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន ប៉ុ​ន្តេ​ការយក​ឈ្នះ​ក្រុម Roma គឺ​មិនមែនជា​រឿង​ងាយស្រួល​ធ្វើ​នោះទេ​។​

​ទោះបីជា​យ៉ាងណាក្ដី ការប្រកួត​នេះ នឹង​ពិតជា​ស្វិតស្វាញ ខណៈដែល​ក្រុម Gent ទំនងជា​នឹងធ្វើ​គ្រប់យ៉ាង ដើម្បី​យកឈ្នះ​លើ Roma​។ ដោយសារតែ​ក្រុម​ទាំង​២ មាន​ទម្រង់​លេង​ល្អ​ខ្លាំង​ដូចគ្នា យើង​ជឿថា ពួក​គ​នឹងមាន​គ្រាប់​បាល់​ស៊ុត​ទៅវិញទៅមក​មិន​ខាន ហើយ​ក្រុម​ទាំង​២​នេះ ស៊ុត​មិន​ក្រោម​២​គ្រាប់​ឡើយ​ក្នុងការ​ប្រកួត​កន្លងមក​៕

​ទស្ស​ទាយ​៖ Gent ២-២ AS Roma

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here