ចំណែក

​ការប្រកួត​រវាង​ក្រុម Real Madrid vs Man City: ពានរង្វាន់ Champions League នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៣​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៧ កុម្ភៈ ២០២០ នៅ​ទឹកដី​កីឡាដ្ឋាន Estadio Santiago Bernabeu​។​

​ការប្រកួត​រវាង​ក្រុម Real Madrid និង Manchester City ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន Champions League នេះ​នឹង​ពិតជា​ជក់ចិត្ត​មិន​ខាន​សម្រាប់​ជើង​ទី​១​នេះ​។ ដោយ​ឃើញថា​ក្រុម Man City ត្រូវបាន​ពិន័យ​ពី​ការប្រកួត UCL 2​រដូវ​កាល​ខាងមុខនេះ យើង​ជឿថា​លោក Pep នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ឈ្នះ​ការប្រកួត​ក្នុង​រដូវ​កាល​នេះ​។ Man City ទំនងជា​នឹង​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ​ខ្លាំង ប៉ុន្តែ​ការ​ប៉ះ​ជាមួយ Real Madrid នឹងមិន​ងាយស្រួល​ដូចជា​ការគិត​ឡើយ​សម្រាប់​ពួកគេ​។​

Raheem Sterling នៅ​មិនទាន់​ច្បាស់​ថា នឹង​អាច​ចូល​លេង​ឬ​យ៉ាងណាទេ ប៉ុន្តែ Sane អាចជា​សះស្បើយ​សម្រាប់​ប្រកួត​នេះ​បាន​។ លោក Zidane ឯណោះ​វិញ អាច​រំពឹង​ទៅលើ​កីឡាករ​សំខាន់ៗ របស់លោក លើកលែងតែ Hazard ដែលមាន​របួស​សារជាថ្មី​ក្នុងការ​ប្រកួត​ចាញ់ Levante ១-០ កាលពី​ចុង​សប្ដាហ៍​នេះ ហើយ​យើង​ជឿជាក់ថា ប្រកួត​នេះ​នឹងមាន​គ្រាប់​បាល់​ទៅវិញទៅមក​មិន​ខាន​៕

​ទស្ស​ទាយ​៖ Real Madrid ១-១ Man City

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here