ចំណែក

​ការប្រកួត​រវាង​ក្រុម Lyon vs Juventus: ពានរង្វាន់ Champions League នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៣​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៧ កុម្ភៈ ២០២០ នៅ​ទឹកដី​កីឡាដ្ឋាន Groupama Stadium​។​

​ក្រុម​ម្ចាស់ផ្ទះ Lyon បាន​កក់​កៅអី​វគ្គ​ជម្រុះ​លើក​នេះ​គឺ​ដោយសារតែ​បាន​ប្រកួត​ស្មើ ២-២ ជាមួយនឹង​ក្រុម Leipzig ហើយ​យើង​គួរ​រំលឹក​ផងដែរ​ថា ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ឡើយ​ក្នុង​៨​ប្រកួត​ចុងក្រោយ​ក្នុង​ដី​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក្ដី យើង​មិន​ជឿថា ពួកគេ​នឹង​អាច​ឈ្នះ​ប្រកួត​នេះ បានឡើយ​ដោយសារតែ​តារា​ឆ្នើម Depay កំពុងមាន​របួស​។​

​សារព័ត៌មាន​អ៊ីតាលី​បានធ្វើការ​ប្រៀបធៀប​ការ​អវត្តមាន​របស់ Depay គឺ​ដូចជា​ពេល Juve អត់​មាន Ronaldo អ៊ីចឹង​ដែរ​។ សម្រាប់ CR7 វិញ​ម្ដង គាត់​បាន​ស៊ុត​គ្រាប់​បាល់​យ៉ាងច្រើន​រួចទៅហើយ ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ នៅ​លី​គ Serie A ហើយ​យើង​ទាយ​ថា ខ្សែការពារ​គូប្រកួត​នឹង​ពិតជា​ពិបាក​ខ្លាំង​។ ដោយ​ឃើញថា​ក្រុម Juve គឺជា​ក្រុម​ខ្លាំង​ដែល​អាច​នឹង​ឈ្នះ​ពាន Champions League ផងដែរ​នោះ យើង​ទាយ​ថា​ក្រុម​នេះ​នឹង​ឈ្នះ​ការប្រកួត​លើក​នេះ​៕

​ទស្ស​ទាយ​៖ Lyon 1-2 Juventus

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here