ចំណែក

​ការប្រកួត​រវាង​ក្រុម Chelsea vs Bayern Munich : ពានរង្វាន់ Champions League នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៣​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៦ កុម្ភៈ ២០២០ នៅ​ទឹកដី​កីឡាដ្ឋាន Stamford Bridge​។​

​ការប្រកួត​ដណ្ដើម​កៅអី​ពាន Champions League វគ្គ​8​ក្រុម​ចុងក្រោយ​នឹង​ពិតជា​ស្វិតស្វាញ​មិន​ខាន នៅពេលដែល​ក្រុម Chelsea និង Bayern Munich ប៉ះគ្នា​ចំនួន​២​ជើង​លើក​នេះ​។ ក្រុម​តោ​ខៀវ​លេង​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ឡើយ​នៅក្នុង​៥​ប្រកួត​ចុងក្រោយ នៅ Champions League ប៉ុន្តែ Bayern នឹង​អាច​បង្ក​ក្ដីបារម្ភ​ច្រើន​ដល់​ក្រុម​លោក Lampard ។ Christian Pulisic និង Ngolo Kante មិនទាន់​ច្បាស់​ថា​នឹង​អាច​ចូល​លេង​វិញ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ឆ្នើម Abraham គួរតែ​អាច​ចូល​លេង​វិញ​បាន​ហើយ​ក្នុង​ប្រកួត​នេះ​។​

​ក្លឹប​យក្ស​របស់​អាឡឺម៉ង់​វិញ​ម្ដង បានបង្ហាញ​ទម្រង់​លេង​ក៏​ល្អ​ខ្លាំង​ណាស់ដែរ ចាប់តាំងពី​លោក Hans-Dieter Flick បាន​ឡើងកាន់តំណែង​គ្រូបង្វឹក​មក ប៉ុន្តែ​ការយក​ឈ្នះ Chelsea នៅ Stamford Bridge គឺ​មិនមែនជា​រឿង​ដែល​ងាយស្រួល​នោះទេ​។ ការប្រកួត​យ៉ាង​ជក់ចិត្ត​លើក​នេះ នឹង​ពិតជា​អាច​កើត​មាននៅ​ជើង​ទី​១ នេះ ហើយ​យើង​ជឿថា ពួកគេ​នឹង​អាច​ស្មើគ្នា​ផងដែរ​។ កីឡាករ​ដែល Chelsea ត្រូវ​ប្រុងប្រយ័ត្ន​ជាងគេ​នោះ​គឺ Robert Lewandowski៕

​ទស្ស​ទាយ​៖ Chelsea 1-1 Bayern Munich

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here