ចំណែក

ការប្រកួត​រវាង​ក្រុម Gil Vicente vs Benfica: ពានរង្វាន់ Portugal Primeira Liga នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ២:៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៥ កុម្ភៈ ២០២០ នៅ​ទឹកដី​កីឡាដ្ឋាន Estádio Cidade de Barcelos​។​

​ទោះបីជា​ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ឈ្នះ​ពាន Primeira Liga ក្ដី​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ ក្រុម​ឥន្ទ្រី Benfica នៅតែមាន​១​ពិន្ទុ​លើស​ក្រុម Porto ដែលជា​គូប្រកួត​ប្រជែង​ដ៏​ខ្លាំងខ្លា​របស់ខ្លួន​ដដែល​។ បន្ទាប់ពី​បាន​ប្រកួត​ឈ្នះ ៣-២ ទល់នឹង Porto មក Benfica បាន​ប្រកួត​ចាញ់​ក្រុម Sporting Braga កាលពី​ប្រកួត​លើក​មុន​របស់ខ្លួន ប៉ុន្តែ​គួរ​កត់សំគាល់ថា ពួកគេ​កំពុងតែ​កាន់កាប់​ការប្រកួត​លី​គ​ហើយ​។​

​ដោយ​ឃើញថា​ក្រុម Benfica មានការ​គ្រប់គ្រង​ការប្រកួត​បានល្អ ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ទល់នឹង​ក្រុម Sporting Braga នោះ យើង​ទាយ​ថា ពួកគេ​នឹង​ឈ្នះ​៣​ពិន្ទុ ពី​ការប្រកួត​លើក​នេះ មិន​ខាន​ទល់នឹង​ក្រុម Gil Vicente ។ ក្រុម​ម្ចាស់ផ្ទះ​កំពុង​ស្ថិតនៅ​ពាក់កណ្ដាល​តារាង នៅមុន​ការប្រកួត​នេះ​ជាមួយ Benfica មានន័យថា ពួកគេ​មាន​កម្លាំង​តិចតួច​ណាស់ នៅក្នុង​ការប្រកួត​លើក​នេះ​។ កីឡាករ​ដែល​គួរ​ប្រុងប្រយ័ត្ន​ពី​ខាង​ក្រុម​ភ្ញៀវ​នោះ គឺ Carlos Vinicius ដែល​កំពុង​ឡើង​ជើង​ខ្លាំង​ក្នុង​លី​គ​៕

​ទស្ស​ទាយ​៖ Gil Vicente ១-២ Benfica

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here