ចំណែក

​ការប្រកួត​រវាង​ក្រុម Frankfurt vs Union Berlin: ពានរង្វាន់ Bundesliga នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ២:៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៥ កុម្ភៈ ២០២០ នៅ​ទឹកដី​កីឡាដ្ឋាន Commerzbank-Arena ។​

​ក្រុម Eintracht Frankfurt នឹង​បន្ត​ការលេង​ល្អ​របស់ខ្លួន​ជា​បន្តទៀត​នៅក្នុង​ដី ខណៈដែល​គេ​មាន​បញ្ហា​នៅក្រៅ​ដី​។ ក្រុម​ម្ចាស់ផ្ទះ​នេះ​បាន​លត់​ក្រុម Augsburg ៥-០ ក្នុងការ​ប្រកួត​ក្នុង​ដី​លើក​មុន ប៉ុន្តែ​ពួកគេ​មាន​បញ្ហា​ជាច្រើន នៅពេល​ប​តទល់​ជាមួយ​ក្រុម Borussia Dortmund ដែល​ពេលនោះ​ពួកគេ​ចាញ់ ៤-០​។ ទោះបីជា​យ៉ាងណា Eintracht Frankfurt មានបំណង​ចង់​បន្ត​ក្ដីសង្ឃឹម ក្នុងការ​ប្រកួត​ពាន​លី​គ​អឺរ៉ុប​បន្តទៀត ហើយ​យើង​មានជំនឿថា ពួកគេ​នឹង​ប្រើ​គ្រប់​វិធី​ដើម្បី​យកឈ្នះ​ទៅលើ​ក្រុម Union Berlin​។​

​ដោយ​ឃើញថា ក្រុម​មកពី​ទីក្រុង Berlin ទើបតែ​ចាញ់ ៣-២ ទល់នឹង​ក្រុម Bayer Leverkusen កាលពី​សប្ដាហ៍​មុន យើង​ទាយ​ថា ក្រុម​ម្ចាស់ផ្ទះ​នឹង​ឆ្លៀតឱកាស​នេះ ដើម្បី​កេងចំណេញ​។ ខ្សែប្រយុទ្ធ​ក្រុម Eintracht Frankfurt គឺ​កីឡាករ Bas Dost បានចាប់ផ្ដើម​រុញ​ឲ្យ​គ្រូបង្វឹក​ដាក់​គេ​ក្នុង​ជម្រើស​ដំបូង បន្ទាប់ពី​ប្ដូរ​ចូល​ជំនួស Mijat Gacinovic ក្នុងការ​ប្រកួត​ចាញ់ ៤-០ ទល់នឹង​ក្រុម​លោក Lucien Favre លើក​មុន​។ ម្យ៉ាងទៀត​ក្រុម Frankfurt បានឈ្នះ​ការប្រកួត​ក្នុង​ដី ៧​ប្រកួត​រួចទៅហើយ​៕

​ទស្ស​ទាយ​៖ Frankfurt ៣-១ Union Berlin

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here