ចំណែក

​ការប្រកួត​វគ្គ​ជម្រុះ​កៅអី​ពាន Euro 2020 រវាង​ក្រុម​ជម្រើសជាតិ​បារាំង vs ទួរគី នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១:៤៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៥ តុលា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Stade de France​។​

​ក្រុម​មាន់គក់​បារាំង​បាន​យកឈ្នះ ១-០ លើ​ក្រុម​អ៊ី​ស្លង់​យ៉ាង​លំបាក ដើម្បី​អាច​ឡើងទៅ​កាន់​កំពូល​តារាង​ពូ​ល H រំលង​ក្រុម​ទួរគី​បាន​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្រុម​ជម្រើសជាតិ​បារាំង​បានធ្វើ​ឲ្យ​កីឡាដ្ឋាន Stade de France របស់ខ្លួន​ក្លាយជា​ទីលាន​វាលពិឃាដ ហើយ​ទោះបីជា​យើង​ឃើញថា ខ្សែប្រយុទ្ធ PSG កីឡាករ Kylian Mbappe មាន​របួស​ហើយ​ស្ថិត​នៅក្រៅ​ទីលាន​ក្ដី យើង​នៅតែមាន​ការជឿជាក់​លើ​ក្រុម​លោក Didier Deschamps ដដែល​។​

​ក្រុម​ទួរគី​វិញ​ក៏មាន​សំណាងល្អ​ដែរ ក្រោយ​បាន​យកឈ្នះ​លើ​ក្រុម​អាល់​ប៉ានី ដោយសារតែ​ក្រុម​គូប្រកួត​ធ្វើ​ឲ្យ​មាន​កំហុស នៅ​តំបន់​ខ្សែការពារ​ចុង​ម៉ោង​។ ហើយ​នៅ​រាត្រី​នេះ ក្រុម​ទួរគី​ត្រូវ​ធ្វើការ​យ៉ាង​ធ្ងន់ ដើម្បី​លេង​ទល់នឹង​ក្រុម​ជម្រើសជាតិ​បារាំង ដែល​ក្រុម​ម្ចាស់​ជើងឯក​ពាន World Cup នេះ គ្រោង​យក​កៅអី​ពាន Euro 5​ឆ្នាំ​ជាប់ៗ​គ្នា​៕

​ទស្ស​ទាយ​លទ្ធផល​៖ បារាំង ១-០ ទួរគី​

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here