ចំណែក

​ការប្រកួត​វគ្គ​ជម្រុះ​កៅអី​ពាន Euro 2020 រវាង​ក្រុម​ជម្រើសជាតិ​ម៉ា​ល់តា vs ស៊ុយ​អ៊ែត នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១:៤៥​នាទី​យប់​រំលង​អា​ធ្រ​ត្រ ថ្ងៃទី​១២ តុលា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Ta’Qali National​។​

​ក្រុម​ស៊ុយ​អ៊ែត​ចង់​ពង្រឹង​តំណែង​កំពូល​តារាង​ទាំង​២ ចំណាត់ថ្នាក់​នៅក្នុង​ពូ​ល F នៅពេល​ពួកគេ​ប៉ះ​ក្រុម​ម៉ា​ល់តា​នៅ​រាត្រី​នេះ​។ ក្រុម​ស៊ុយ​អ៊ែត​បាន​បាត់បង់​២​ពិន្ទុ ពេល​ប្រកួត​ស្មើគ្នា ១-១ ទល់នឹង​ក្រុម​ណ័​រវេ​ស ក្នុងការ​ប្រកួត​ពូ​ល​លើក​មុន ហើយ​ពេលនេះ​ច្បាស់​ណាស់​ថា ពួកគេ​នឹង​ត្រឡប់មកវិញ​ខ្លាំង​ជាង​មុន​។​

​ដោយ​ឃើញថា​ក្រុម​ម៉ា​ល់តា គឺជា​ក្រុម​រង​គ្រាប់កាំភ្លើង​ច្រើនជាងគេ ក្នុងការ​ប្រកួត​ជម្រុះ​កៅអី​ពាន Euro 2020 ពួកគេ​តែងតែ​ចាញ់​គ្រប់​ប្រកួត​ក្នុង​ពូ​ល ហើយ​យើង​ជឿជាក់ថា ក្រុម​ភ្ញៀវ​នឹង​យកបាន​៣​ពិន្ទុ ពី​ការប្រកួត​នេះ ដោយ​ងាយស្រួល​មិន​ខាន​។ កាលពី​ការជួបគ្នា​នៅ​ទឹកដី Friends Arena ក្រុម​ស៊ុយ​អ៊ែត​បាន​លត់​ម៉ា​ល់តា ៣-០ ដោយហេតុនេះ​យើង​ទាយ​ថា ស៊ុយ​អ៊ែត​នឹងធ្វើ​ម្ដងទៀត​៕

​ទស្ស​ទាយ​លទ្ធផល​៖ ម៉ា​ល់តា ០-២ ស៊ុយ​អ៊ែត​

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here