ចំណែក

​ការប្រកួត​វគ្គ​ជម្រុះ​កៅអី​ពាន Euro 2020 រវាង​ក្រុម​ជម្រើសជាតិ​កា​ហ្សា​ក់​ស្ថាន vs ប៊ែ​ល​ហ្សិ​ក នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​១៣ តុលា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Astana Arena​។​

​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក នឹង​បន្ត​កំណត់ត្រា​ល្អ​របស់ខ្លួន​ជា​បន្តទៀត ក្រោយពេល​បាន​លត់​ក្រុម​សាន​ម៉ា​រី​ណូ ៩-០ ក្នុង​សប្ដាហ៍​នេះ​។ ក្រុម​កា​ហ្សា​ក់​ស្ថាន​បាន​ចាញ់ ២-១ ទល់នឹង​ក្រុម​សៃ​ព្រើស ដែល​មានន័យថា ពួកគេ​គ្មាន​កៅអី​សម្រាប់​ប្រកួត​ពាន Euro 2020 ឡើយ​។ កូនក្រុម​របស់លោក Michal Bilek គ្មានអ្វី​ត្រូវ​ខាតបង់ ឬ​ចំណេញ​ឡើយ​ទោះបី​ឈ្នះ ឬ​ចាញ់ ប៉ុន្តែ​ពួកគេ​មាន​មោទនៈភាព​យ៉ាងខ្លាំង ក្នុងការ​ប្រកួត​ទល់នឹង​ក្រុម​ប៊ែ​ល​ហ្សិ​ក​។​

​ចំណែក​ក្រុម​បិសាច​ក្រហម​ប៊ែ​ល​ហ្សិ​ក​វិញ បាន​លត់​ក្រុម​សាន​ម៉ា​រី​ណូ ៩-០ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​កំណត់ត្រា​ឈ្នះ ៧​ប្រកួត​ជាប់ៗ​គ្នា​។ ក្រុម​លោក Roberto Martinez ចង់​រក្សា​កំណត់ត្រា​ឈ្នះ 100% នេះ​ជា​បន្ត ដូច្នេះ​យើង​ជឿថា ពួកគេ​នឹងមិន​បន្ធូរដៃ​ឡើយ​នៅ​រាត្រី​នេះ​។ យើង​គួរ​រំលឹក​ផងដែរ​ថា Eden Hazard និង​មិត្ត​រួម​ក្រុម​របស់គេ​បានឈ្នះ ៤​ប្រកួត​ចុងក្រោយ​ពេល​ប៉ះ​កា​ហ្សា​ក់​ស្ថាន​៕

​ទស្ស​ទាយ​លទ្ធផល​៖ កា​ហ្សា​ក់​ស្ថាន ០-៣ ប៊ែ​ល​ហ្សិ​ក​

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here