ចំណែក

​ការប្រកួត​វគ្គ​ជម្រុះ​កៅអី​ពាន Euro 2020 រវាង​ក្រុម​ជម្រើសជាតិ​ណ័​រវេ​ស vs អេ​ស្ប៉ា​ញ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១:៤៥​នាទី​យប់​រំលង​អា​ធ្រ​ត្រ ថ្ងៃទី​១២ តុលា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Ullevaal Stadion​។​

​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នៅក្នុង​ការប្រកួត​ជម្រុះ​កៅអី​ពាន Euro 2020 នេះ ដោយ​ក្រុម​នេះ បានទទួល​ជ័យជំនះ​ទាំង​៦ ប្រកួត​ក្នុង​ពូ​ល​។ អេ​ស្ប៉ា​ញ​ចង់​រក្សា​កំណត់ត្រា​ឈ្នះ 100% របស់ខ្លួន​ជា​បន្តទៀត ហើយ​ពួកគេ​ចង់​កំណត់​លទ្ធផល​កៅអី​នេះ ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ យើង​ជឿថា ពួកគេ​នឹងដាក់​ចិត្ត​លេង​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​ប្រកួត​ទល់នឹង​ក្រុម​ណ័​រវេ​ស​ថ្ងៃនេះ​។​

​ចំណែក​ក្រុម​ម្ចាស់ផ្ទះ​វិញ ចង់បាន​តំណែង​លេខ​២​ក្នុង​ពូ​ល ហើយ​ការប្រកួត​រាត្រី​នេះ គឺ​ពិតជា​សំខាន់​សម្រាប់​ពួកគេ​។ ម្យ៉ាង​ដោយសារតែ​ក្រុម​ណ័​រវេ​ស គ្រោង​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ​ខ្លាំង យើង​ជឿថា ក្រុម​លោក Robert Moreno នឹង​ពិតជា​មានឱកាស​ក្នុងការ​ស្វែងរក​គ្រាប់​បាល់​ជាមិនខាន​។ ទោះបីជា​យ៉ាងណា កីឡាករ​ខាង​ក្រុម​ភ្ញៀវ​ដែល​ក្រុម​ម្ចាស់ផ្ទះ ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​ពេលនេះ គឺ Rodrigo ដែល​គេ​បាន​ស៊ុត​៣​គ្រាប់​ទៅហើយ​កន្លងមក​៕

​ទស្ស​ទាយ​លទ្ធផល​៖ ណ័​រវេ​ស ១-២ អេ​ស្ប៉ា​ញ​

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here