ចំណែក

​ការប្រកួត​វគ្គ​ជម្រុះ​កៅអី​ពាន Euro 2020 រវាង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី vs ក្រិច នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១:៤៥​នាទី​យប់​រំលង​អា​ធ្រ​ត្រ ថ្ងៃទី​១២ តុលា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Stadio Olimpico​។​

​ក្រោយពេល​ប្រកួត​ឈ្នះ​ហ្វាំ​ង​ឡង់ ២-១ រួចមក អ៊ីតាលី​បាន​ឈាន​មួយ​ជំហាន ខិតជិត​ទៅកាន់​កា​រក​ក់​កៅអី​ពាន Euro 2020 ហើយ​។ ក្រុម​អ៊ីតាលី បាន​បរាជ័យ​ក្នុង​ការយក​កៅអី FIFA World Cup 2018 ប៉ុន្តែ​ពួកគេ​បាន​ដើរ​ក្នុង​ផ្លូវត្រូវ​វិញ​ហើយ ក្នុង​ការនាំ​ក្ដីសង្ឃឹម​ជូន​ក្រុម​ជម្រើសជាតិ​។ ក្រុម​ខ្លាំង​នេះ ចង់​រក្សា​កំណត់ត្រា​ឈ្នះ 100% នៅក្នុង​ពូ​ល J ហើយ​យើង​ជឿជាក់ថា ពួកគេ​នឹង​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ​ខ្លាំង ទល់នឹង​ក្រុម​ក្រិច​នៅ​រាត្រី​នេះ​។​

​កីឡាករ​ដែល​គូប្រកួត​ត្រូវ​ប្រុងប្រយ័ត្ន​នោះ គឺ Ciro Immobile ដែល​បាន​ស៊ុត​គ្រាប់​នាំមុខ​ទល់នឹង​ក្រុម​ហ្វាំ​ង​ឡង់ ២-១​។ ចំណែក​ក្រុម​ក្រិច​វិញ បាន​បរាជ័យ​ជាច្រើន ក្នុងការ​ប្រកួត​យក​កៅអី​ពាន Euro 2020 ហើយ​ការប្រកួត​រាត្រី​នេះ​ឃើញថា ពួកគេ​មាន​បញ្ហា​ជាច្រើន​ផង​នោះ យើង​ទាយ​ថា ក្រុម​ភ្ញៀវ​នឹង​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ដៃទទេរ​មិន​ខាន​៕

​ទស្ស​ទាយ​លទ្ធផល​៖ អ៊ីតាលី ២-០ ក្រិច​

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here