ចំណែក

ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិប្រេស៊ីល vs សេណេកាល់ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ កញ្ញា ២០១៩ នៅក្នុងទឹកដីកីឡាដ្ឋាន National Stadium ក្នុងប្រទេសសិង្ហបុរី។

ប្រេស៊ីលចង់កែប្រែលទ្ធផលរបស់ខ្លួន ក្រោយប្រកួតចាញ់ក្រុមពេរ៉ូ ១-០ ក្នុងប្រកួតចុងក្រោយរបស់ខ្លួន។ ក្រុមខ្លាំងនៅអាមេរិកឡាទីននេះ ចង់បញ្ចប់ឆ្នាំរបស់ខ្លួន ក្នុងលទ្ធផលល្អច្រើន ហើយយើងរំពឹងថា ក្រុមលោក Tite នឹងដាក់ទម្រង់លេងប្រយុទ្ធពេញជើងតែម្ដង ទល់នឹងក្រុមមកពីអាហ្វ្រិកនេះ។

Neymar ដែលបានបង្ហាញទម្រង់លេងល្អផងនោះ នៅក្នុងលីគ Ligue 1 បារាំងនៅដើមរដូវកាលនេះ នឹងធ្វើឲ្យក្រុមគូប្រកួតមានការព្រួយបារម្ភផងដែរ ប៉ុន្តែកីឡាករ Gabriel Jesus របស់ក្រុម Manchester City ក៏មិនធម្មតាដែរក្នុងការលេងប្រយុទ្ធ។

ចំណែកក្រុមតោកំណាចរបស់ទ្វីបអាហ្វ្រិកវិញ នឹងទុកភារៈកិច្ចធំសម្រាប់កីឡាករ Sadio Mane ខ្សែប្រយុទ្ធក្រុម Liverpool ហើយ ដែលកីឡាករឆ្នើមម្នាក់ ក្នុងលីគកំពូល Premier League។ គួរបញ្ជាក់ផងដែរថា ក្រុមទាំង២នេះ មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយយើងអាចទាយបានថា ក្រុមប្រេស៊ីលមានប្រៀបក្នុងការយកជ័យជំនះជាងគូប្រកួត៕

ទស្សទាយលទ្ធផល៖ ប្រេស៊ីល ២-០ សេណេកាល់

ប្រភព៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here