ចំណែក

ការប្រកួត​រវាង​ក្រុម Newcastle vs Manchester United នៅពាន Premier League សប្ដាហ៍​ទី​៨ រដូវ​កាល 2019/20 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១០:៣០​នាទី​យប់ ថ្ងៃទី​៦ កញ្ញា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន St. James’ Park​។​

​ក្រុម Newcastle United ដឹងថា ខ្លួន​កំពុង​ពិបាក​ខ្លាំង​ក្នុងការ​រក្សាខ្លួន នៅក្នុង​លី​គ​កំពូល​អង់គ្លេស ដោយ​ក្រុម​សារិកា​ព្រៃ​នេះ មាន​លទ្ធផល​មិនល្អ​ឡើយ​នៅ​ដើមរដូវ​កាល​នេះ ទោះបីជា​បាន​យកឈ្នះ​ក្រុម Tottenham កាលពី​សប្ដាហ៍​ទី​៣ ក្ដី ក្រុម​លោក Steve Bruce កំពុង​ស្ថិតនៅ​តំបន់​កាត់ចោល​ដដែល មុន​ជំនួប​ជាមួយ Man Utd លើក​នេះ​។​

​ចំណែក​ក្រុម Manchester United វិញ​នឹងធ្វើ​ការប្រកួត​ដោយ​គ្មាន​វត្តមាន​កីឡាករ Marcus Rashford ដែល​មិនទាន់​ជា​ពីរ​បួស​សះស្បើយ​នៅឡើយ ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​របស់លោក Ole Gunnar Solskjaer មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការយក​៣​ពិន្ទុ​នៅថ្ងៃនេះ ដើម្បី​រំកិល​ខ្លួន​ទៅកាន់​កៅអី​ពាន Champions League​។ គួររំលឹកថា កាលពី​ការជួបគ្នា​លើកចុងក្រោយ​រវាង​ពួកគេ Man Utd បាន​លត់ Newcastle United ២-០៕

​ទស្ស​ទាយ​លទ្ធផល​៖ Newcastle ១-២ Manchester United

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here