ចំណែក

ការប្រកួត​រវាង​ក្រុម Arsenal vs Bournemouth នៅពាន Premier League សប្ដាហ៍​ទី​៨ រដូវ​កាល 2019/20 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​៨ កញ្ញា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Emirates Stadium​។​

​ក្រុម​កាំភ្លើង​ធំ Arsenal ដាក់​គោលដៅ​ដណ្ដើមយក​កៅអី​ពាន Champions League រដូវ​កាល​ក្រោយ​ឲ្យ​បាន​ដាច់ខាត ហើយដោយ​ឃើញថា ក្រុម Bournemouth មានកំណត់​ត្រា​ខ្សោយ​នៅក្រៅ​ដី​ផង យើង​ជឿជាក់ថា ក្រុម​លោក Unai Emery នឹងមិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ​។​

Arsenal តែងតែ​ស៊ុត​បញ្ចូល​ទី​លើសពី ២​គ្រាប់ ក្នុងការ​ប្រកួត​កន្លង​មក​ក្នុង​ដី ហើយ​ប្រកួត​នេះ​យើង​ទាយ​ថា ពួកគេ​នឹង​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ​ទល់នឹង Bournemouth​។ ក្នុងការ​ជួបគ្នា​លើក​មុន​នៅ​ទីក្រុង​ឡុង​ដ៍ ក្រុម Arsenal បាន​លត់ ៥-១ ដែល​ពេលនោះ Piere-Emerick Aubameyang ក៏មាន​គ្រាប់​បាល់​ដែរ ហើយ​នៅ​ដើមរដូវ​កាល​នេះ គេ​ក៏មាន​ទម្រង់​លេង​មិនធម្មតា​ផងដែរ ដែល​នឹងធ្វើ​ឲ្យ​ខ្សែការពារ​ក្រុម​ភ្ញៀវ​មានការ​ព្រួយបារម្ភ​ខ្លាំង​៕

​ទស្ស​ទាយ​លទ្ធផល​៖ Arsenal ៣-១ Bournemouth

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here