ចំណែក

​ការប្រកួត​រវាង​ក្រុម Manchester City vs Wolverhampton នៅពាន Premier League សប្ដាហ៍​ទី​៨ រដូវ​កាល 2019/20 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៨​យប់​ថ្ងៃទី​៦ កញ្ញា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Etihad Stadium​។​

​ទោះបីជា​បាន​លត់​ក្រុម Everton ៣-១ នៅ​ទឹកដី Goodison Park ក្រុម Manchester City នៅតែ​ចាញ់​ពិន្ទុ​ក្រុម Liverpool ដដែល ក្នុង​លី​គ​កំពូល Premier League​។ ក្រុម Man City ត្រូវការ​ឈ្នះ​ជាដាច់ខាត​ទល់នឹង​ក្រុម Wolverhampton នេះ ហើយ​ក្នុង​ប្រកួត​ដែល​បាន​លត់ Watford ៨-០ នោះ ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជឿជាក់ថា ក្រុម​ខ្លួន​នឹង​អាចធ្វើ​បានល្អ​ផងដែរ នៅ​សប្ដាហ៍​នេះ​។​

​ក្រុម​លោក Pep Guardiola ពិតជា​ខ្លាំងខ្លា​ណាស់ ក្នុង​ទឹកដី​ខ្លួនឯង ដូច្នេះ​ការ​ឈ្នះ​ការប្រកួត គឺជា​រឿង​ដែល​អាចទៅរួច​។ ចំណែក​ក្រុម Wolves វិញ​ទើបតែ​បានឈ្នះ​1​ប្រកួត​ប៉ុណ្ណោះ កាលពី​សប្ដាហ៍​មុន ដោយបាន​លត់ Watford នៅក្នុង​ដី​ខ្លួនឯង ប៉ុន្តែ​ថ្ងៃនេះ​ពិតជា​មិន​ងាយស្រួល​នោះទេ​។ យើង​គួរ​រំលឹក​ផងដែរ​ថា កាលពី​ការជួបគ្នា​ក្នុង​លី​គ​អង់គ្លេស​លើក​មុន Man City ធ្លាប់បាន​លត់ Wolverhampton ៣-០៕

​ទស្ស​ទាយ​លទ្ធផល​៖ Manchester City ២-០ Wolverhampton

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here