ចំណែក

ការប្រកួត​រវាង​ក្រុម Burnley vs Everton នៅពាន Premier League សប្ដាហ៍​ទី​៨ រដូវ​កាល 2019/20 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​៥ កញ្ញា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Turf Moor​។​

​ក្លឹប Burnley បានបង្ហាញ​ពី​អនុភាព​របស់ខ្លួន ដោយ​ការ​តាម​ពីក្រោយ​ដើម្បី​តាម​ស្មើ ២-២ ជាមួយ​ក្រុម Aston Villa និង​បាន​ចែក​ពិន្ទុ​គ្នា ១​ម្នាក់ នៅក្រោយ​ចប់​ការប្រកួត​។ ក្រុម​ម្ចាស់ផ្ទះ​ចង់​រក្សា​តំណែង​របស់ខ្លួន នៅ​ពីលើ​បន្ទាត់​ពាក់​កណ្ដា​តារាង​នេះ ហើយ​ដោយសារតែ​ក្រុម Everton ក៏មាន​បញ្ហា​ច្រើន​នៅ​ដើមរដូវ​កាល​នេះ ធ្វើ​ឲ្យ​យើង​យល់ថា ក្រុម​ម្ចាស់ផ្ទះ​មានប្រៀប​គ្រប់យ៉ាង​តែម្ដង​។​

​កាលពី​ចុង​សប្ដាហ៍​មុន ក្រុម​ស្ករ​គ្រាប់ Everton បាន​ចាញ់ ៣-១ ទល់​ក្រុម Man City ដែល​ក្រុម​នេះ​បាន​ចាញ់ ៣​ប្រកួត​ហើយ ក្នុង​លី​គ​កំពូល​រដូវ​កាល​នេះ ម្យ៉ាងទៀត​ក្រុម​ភ្ញៀវ​នឹង​គ្មាន​វត្តមាន​របស់​កីឡាករ Theo Walcott ដែលមាន​របួស ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ក្រុម​ម្ចាស់ផ្ទះ នឹង​ឆក់យក​៣​ពិន្ទុ​ផងដែរ​៕

​ទស្ស​ទាយ​លទ្ធផល​៖ Burnley ២-០ Everton

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here