ចំណែក

​ការប្រកួត​រវាង​ក្រុម Norwich vs Aston Villa នៅពាន Premier League សប្ដាហ៍​ទី​៨ រដូវ​កាល 2019/20 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​៥ កញ្ញា ២០១៩ នៅក្នុង​ទឹកដី​កីឡាដ្ឋាន Carrow Road​។​

​ក្រុម Norwich City នៅតែ​បន្ត​ទម្រង់​លេង​ល្អ​របស់ខ្លួន​ដដែល នៅក្នុង​ទឹកដី​ខ្លួនឯង ខណៈដែល​ការប្រកួត​ក្រៅ​ដី​វិញ មិន​ទទួលបាន​លទ្ធផល​ល្អ​ទាល់តែសោះ​។ ក្លឹប Norwich ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​យកឈ្នះ ទៅលើ​ក្រុម Manchester City ដែល​សំបូរ​ទៅដោយ​កីឡាករ​ឆ្នើមៗ កាលពី​ការប្រកួត​ក្នុង​ទឹកដី Carrow Road នៅ Premier League លើកចុងក្រោយ ប៉ុន្តែ​ការប្រកួត​ក្រៅ​ដី ៤​ដង​របស់ខ្លួន គឺ​ចាញ់​ទាំងអស់​។ ហើយ​ក្រុម​ម្ចាស់ផ្ទះ​ក៏មាន​កីឡាករ​របួស​ជាច្រើន មុន​ប៉ះ​ក្រុម Aston Villa នៅ​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​ដោយសារតែ​ឃើញថា កីឡាករ Teemu Pukki បានជា​ពីរ​បួស​វិញ​ហើយ យើង​សូម​ដាក់​ការទុកចិត្ត​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​ហើយ​។​

​សម្រាប់​ក្រុម Aston Villa វិញ បាន​ប្រកួត​ស្មើគ្នា ២-២ ទល់នឹង​ក្រុម Burnley កាលពី​សប្ដាហ៍​មុន ដែល​ធ្វើ​ឲ្យ​ពួកគេ​មានកំណត់​ត្រា មិនដែល​ចាញ់ ៤​ប្រកួត​ជាប់ៗ គ្នា​ហើយ​។ ក្រុម Aston Villa ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ សម្រាប់​ការប្រកួត​នៅក្រៅ​ដី ហេតុនេះហើយ​ទើប​យើង​ទាយ​ថា ក្រុម​ម្ចាស់ផ្ទះ​នឹងមាន​ប្រៀប​ខ្លាំង​នៅពេលនេះ​៕

​ទស្ស​ទាយ​លទ្ធផល​៖ Norwich ២-០ Aston Villa

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here