ចំណែក

​ការប្រកួត​រវាង​ក្រុម Liverpool vs Leicester នៅពាន Premier League សប្ដាហ៍​ទី​៨ រដូវ​កាល 2019/20 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​៥ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Anfield​។​

​ក្រោយ​ការប្រកួត​យកឈ្នះ 1-0 លើ​ក្រុម Sheffield United យ៉ាង​លំបាកលំបិន​កាលពី​សប្ដាហ៍​មុន​មក Liverpool ចង់​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​សប្បាយ​ចិត្ត​សាជាថ្មី​ម្ដងទៀត ពេល​ពួកគេ​បើកទ្វា​ផ្ទះ​ទទួល​ក្រុម Leicester City នៅ​ចុង​សប្ដាហ៍​នេះ​។ ក្រុម​ហង្ស​ក្រហម​ចង់​ឈ្នះ​ពាន​លី​គ​កំពូល Premier League ខ្លាំងណាស់​រដូវ​កាល​នេះ ដូច្នេះ​ពួកគេ​មានការ​យកចិត្តទុកដាក់​ខ្លាំង ក្នុងការ​ប្រកួត​ពានរ​បស់​ខ្លួន​។​

Sadio Mane មានសំណាង​មិនល្អ​ទេ ក្រោយ​មិនអាច​រក​គ្រាប់​បាល់​ក្នុងការ​ប្រកួត​យកឈ្នះ 1-0 ទៅលើ​ក្រុម Sheffield United ប៉ុន្តែ​គេ​នៅតែ​ជា​កីឡាករ ដែលមាន​គ្រោះថ្នាក់​បំផុត សម្រាប់​ក្រុម​គូប្រកួត​។​

​ចំណែក​ក្រុម​ចចក​ខៀវ Leicester វិញ​ម្ដង បាន​លត់​ក្រុម Newcastle United 5-0 ក្នុងការ​ប្រកួត​លី​គ​លើក​មុន ប៉ុន្តែ​ពួកគេ​នឹង​មានរឿង​ជាច្រើន ដែល​ត្រូវ​ខ្វល់​ពេល​ប៉ះ​ក្រុម​លោក Jurgen Klopp នៅ​ថ្ងៃ​សៅរ៍​នេះ​។ គ្រូបង្វឹក​របស់​ហង្ស​ក្រហម នឹង​ពិតជា​ត្រូវដាក់​កីឡាករ​ល្អៗ ឲ្យ​លេង​មិន​ខាន​ទល់នឹង​ក្រុម Leicester ហើយ​យើង​ជឿជាក់ថា Liverpool នឹង​រក្សា​កំណត់ត្រា​ឈ្នះ​100% ដើម្បី​បន្ត​ឈរជើង​នៅលើ​កំពូល​តារាង EPL៕

​ទស្ស​ទាយ​លទ្ធផល​៖ Liverpool ២-១ Leicester City

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here