ចំណែក

​ការប្រកួត​រវាង​ក្រុម Brighton vs Tottenham នៅពាន Premier League សប្ដាហ៍​ទី​៨ រដូវ​កាល 2019/20 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៦:៣០​នាទី​ល្ងាច ថ្ងៃទី​៥ កញ្ញា ២០១៩ នៅក្នុង​ទឹកដី American Express Community Stadium​។​

​ក្រុម Spurs ចង់​រក្សា​តំណែង​កំពូល​តារាង​ទាំង​៤ ក្នុង​លី​គ​អង់គ្លេស ហើយ​ទោះបីជា​កីឡាករ Serge Aurier បាន​ជាប់​ពិន័យ ដោយសារតែ​កាត​ក្រហម កាលពី​ការប្រកួត​លី​គ​លើក​មុន យើង​នៅតែ​ជឿថា ក្រុម​មាន់​ខ្នាយ​មាស Spurs នឹងមាន​ពិន្ទុ​មិន​ខាន​។ កីឡាករ Harry Kane ដែលជា​អ្នក​ជួយ Spurs យកបាន​៣​ពិន្ទុ កាលពី​សប្ដាហ៍​ទី​៧ នោះ​គឺជា​កីឡាករ​ដែល​គូប្រកួត​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​។​

​សម្រាប់​ក្រុម Brighton វិញ ចាប់ផ្ដើម​រដូវ​កាល​មិន​បានល្អ​នោះទេ ក្រុម​នេះ​កំពុងស្ថិត​នៅក្នុង​តំបន់​កាត់ចោល មុនពេល​ការ​ប៉ះ​ក្រុម Spurs នៅ​ចុង​សប្ដាហ៍​នេះ​។ ហើយ​ក្រុម Tottenham បានបង្ហាញ​ពីស​ញ្ញា នៃ​ការរីកចម្រើន​ខ្លះៗ​ផងដែរ ក្នុងពេល​ថ្មីៗ​នេះ ជាពិសេស​ពួកគេ​លេង​ជា​ក្រុម​បានល្អ​ជាង Brighton ដូច្នេះ​ពួកគេ​នឹងមាន​ជំនឿ​ចិត្ត​ខ្ពស់ ក្នុងការ​ប្រកួត​នេះ​៕

​ទស្ស​ទាយ​លទ្ធផល​៖ Brighton ១-២ Tottenham

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here