ចំណែក

ការប្រកួត​រវាង​ក្រុម France vs Andorra: ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១:45​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​10 កញ្ញា 2019 នៅក្នុង​ទឹកដី Stade de France​។​

​ក្រុម​មាន់​គោក​បារាំង​ឈាន​ជើង​ចូល​ការប្រកួត​នេះ​គឺ​បន្ទាប់ពី​ពួកគេ​បាន​លត់​ក្រុម​អាល់​បា​នី 4-1 ថ្មីៗ ហើយ​ពួកគេ​នឹង​បន្ត​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ​ជា​បន្តទៀត​ទល់នឹង​ក្រុម​ភ្ញៀវ​ដ៏​ទន់ខ្សោយ​នេះ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ក្រុម​បារាំង​បានធ្វើ​ឲ្យ​កីឡាដ្ឋាន Stade de France របស់ខ្លួន​ក្លាយជា​ទីលានពិឃាដ​ជា​ញឹកញាប់ ហើយ​ទោះបីជា​ក្រុម​អង់​ឌូ​រ៉ា បាន​បង្ក​ការលំបាក​ដល់​ក្រុម​ទួរគី​កាលពី​ប្រកួត​ថ្មីៗ​នេះ​ក្ដី មើលទៅ​ពួកគេ​ប្រហែលជា​ទប់​មិន​ជាប់​កម្លាំង​របស់​ក្រុម​ជម្រើសជាតិ​បារាំង​បានទេ​។​

​ទោះបីជា​ស៊ុត​បញ្ចូល​ទី​មិន​ចូលក្នុង​ការប្រកួត​ដែល​បារាំង​ឈ្នះ​ក្រុម​អាល់​បា​នី 4-1 ក៏​ខ្សែប្រយុទ្ធ Antoine Griezmann របស់​ក្រុម Barcelona រូបនេះ​នៅតែ​ជា​គ្រោះថ្នាក់​សម្រាប់​ក្រុម​ភ្ញៀវ​អង់​ឌូ​រ៉ា​៕

​ទស្ស​ទាយ​លទ្ធផល​៖ France 3-0 Andorra

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here