ចំណែក

ការប្រកួត​រវាង​ក្រុម Lithuania vs Portugal: ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១:៤៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១០ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Vilniaus LFF stadionas​។​

​ក្រុម​ទាំង​២​នេះ ស្ថិតនៅក្នុង​ស្ថានភាព​ផ្ទុយ​គ្នា​ដាច់ស្រឡះ ពោលគឺ​ក្រុម​លី​ទុយ​អា​នី បាន​បរាជ័យ​ធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 លើក​នេះ ដោយ​ក្រុម​អ៊ុយ​គ្រែ​ន​ជា​អ្នក​ទាញយក​ប្រយោជន៍​ពី​ពួកគេ​។ ហើយ​យើង​មិន​ជឿ​ទេ​ថា ក្រុម​ម្ចាស់ផ្ទះ​នឹង​អាច​ស៊ុត​បញ្ចូល​ទី ទល់នឹង​ក្រុម​ខ្លាំង​ព័រ​ទុយ​កាល់​នៅថ្ងៃនេះ​។​

​ចំណែក​ក្រុម​ព័រ​ទុយ​កាល់​វិញ ទើបតែ​បាន​លត់​ក្រុម​ស៊ែរ​ប៊ី ៤-២ ថ្មីៗ ហើយ​ពួកគេ​ប្រាកដ​ជាមាន​ទំនុកចិត្ត​ខ្ពស់បំផុត មុន​ការប្រកួត​នេះ​។ តារា​ឆ្នើម​របស់​ក្រុម Juventus គឺ​កីឡាករ​ខ្សែប្រយុទ្ធ Cristiano Ronaldo ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម​ស៊ែរ​ប៊ីយ៉ា​ង​ល្អ​អស្ចារ្យ​ម្នាក់​ដែរនោះ អាច​ជាការ​គំរាម​មួយ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។​

​ក្រុម​ព័រ​ទុយ​កាល់​លេង​ជា​ក្រុម​បានល្អ ជាង​ក្រុម​លី​ទុយ​អា​នី ដូច្នេះ​យើង​ទាយ​ថា ក្រុម​លោក Fernando Santos នឹង​បាន​៣​ពិន្ទុ​ពី​ការប្រកួត​នេះ​។ គួររំលឹកថា កាលពី​ការជួបគ្នា​លើក​មុន​ក្រុម​ព័រ​ទុយ​កាល់​បាន​លត់​លី​ទុយ​អា​នី ៤-១ ផងដែរ​៕

​ទស្ស​ទាយ​លទ្ធផល​៖ Lithuania ១-៣ Portugal

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here