ចំណែក

​ការប្រកួត​រវាង​ក្រុម Scotland vs Belgium: ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១:៤៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​៩ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Hampden Park​។​

​ស្ក​តឡែ​ន​នឹង​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ប៊ែ​ល​ហ្សិ​ក នៅ​ទឹកដី Hampden Park របស់ខ្លួន ដែលជា​ការប្រកួត​មួយ​គេ​ចាត់ទុកថា ជា​គូ​ក៏​ជក់ចិត្ត​បំផុត​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ក្រុម​ស្ក​តឡែ​ន​បាន​ចាញ់​ក្រុម​រុស្ស៊ី ២-១ កាលពី​យប់​ថ្ងៃ​សុក្រ ជា​លទ្ធផល​ពួកគេ​មាន​ក្ដីសង្ឃឹម​តូចតាច ក្នុងការ​បាន​កៅអី​ស្វ័យប្រវត្តិ សម្រាប់​ការប្រកួត​ពាន​កំពូល​ទ្វីបអឺរ៉ុប​នេះ​។​

​ក្រុម​ស្ក​តឡែ​ន​មាន​ជំនឿ​ចិត្ត​តិច ជាង​មុន​នៅពេល​ប៉ះ​ក្រុម​ប៊ែ​ល​ហ្សិ​ក​នេះ ម្យ៉ាង​ដោយសារតែ​ក្រុម​ប៊ែ​ល​ហ្សិ​កមាន​កីឡាករ​ជាច្រើន ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ និង​ស៊ុត​បញ្ចូល​ទី ដូច្នេះ​យើង​ទាយ​ថា ក្រុម​ភ្ញៀវ​នឹង​ទទួលបាន​៣​ពិន្ទុ​។​

Eden Hazard របស់ Real Madrid មិនទាន់​មានការ​ជាសះស្បើយ​ពីរ​បួស​នៅឡើយ​ទេ ប៉ុន្តែ Dries Mertens និង Romelu Lukaku គឺ​នៅតែ​ជា​កីឡាករ​ដែលមាន​គ្រោះថ្នាក់​បំផុត សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ យើង​គួរ​រំលឹក​ផងដែរ​ថា កាលពី​ការជួបគ្នា​លើក​មុន ក្រុម​ទាំង​២​បាន​ជួបគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដែល​ប៊ែ​ល​ហ្សិ​ក​បានឈ្នះ ៣-០ ទៅលើ​ស្ក​តឡែ​ន​៕

​ទស្ស​ទាយ​លទ្ធផល​៖ Scotland ០-១ Belgium

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here