ចំណែក

ការប្រកួត​រវាង​ក្រុម Azerbaijan vs Croatia: ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១១​យប់ ថ្ងៃទី​៩ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Bakcell Arena​។​

​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​រំពឹងថា ខ្លួន​នឹង​អាច​រក្សា​កំណត់ត្រា​ឈ្នះ ដូច​ការប្រកួត​ជាមួយ​ក្រុម​វែ​លស៍ និង​ស្លូ​វ៉ា​គី ក្នុងពេល​កន្លងមក នៅពេល​ពួកគេ​ប៉ះ​ជាមួយ​ក្រុម​អា​ហ្សឺ​ប៉ៃ​ហ្ស​ង់​នៅ​យប់​នេះ​។ ក្រុម​របស់លោក Zlatko Dalic បាន​លត់​ក្រុម​ស្លូ​វ៉ា​គី ៤-០ ហើយ​យើង​សង្ឃឹមថា​ថ្ងៃ​ចន្ទ​នេះ ពួកគេ​ក៏​នឹង​ទទួលបាន​៣​ពិន្ទុ​ផងដែរ​។​

​ចំណែក​លោក Nikola Jurcevic ដែលជា​ជនជាតិ​ក្រូ​អាត​នោះ ជា​អ្នកដឹកនាំ​ក្រុម​អា​ហ្សឺ​ប៉ៃ​ហ្ស​ង់ ហើយ​ទោះបីជា​គាត់​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ប៉ុណ្ណា​ក្ដី ប៉ុន្តែ​យើង​មិន​ជឿថា ក្រុម​ម្ចាស់ផ្ទះ​នឹង​អាចធ្វើ​អ្វី​ក្រុម​ភ្ញៀវ​បានឡើយ​។​

​ក្រុម​របស់លោក Nikola Jurcevic បាន​ចាញ់​គ្រប់​ការប្រកួត​របស់ខ្លួន​ក្នុង​ពូ​ល នៅ​ការប្រកួត​ជម្រុះ​កៅអី​ពាន Euro 2020 នេះ​។ យើង​គួរ​រំលឹក​ផងដែរ​ថា កាលពី​ការជួបគ្នា​លើក​មុន​ក្រូ​អាត​បាន​យកឈ្នះ 2-1 នៅ​ទឹកដី Stadion Maksimir៕

​ទស្ស​ទាយ​លទ្ធផល​៖ Azerbaijan ០-២ Croatia

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here