ចំណែក

​ការប្រកួត​រវាង​ក្រុម England vs Bulgaria: ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១១​យប់ ថ្ងៃទី​៧ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Wembley Stadium​។​

​ក្រោយ​ឈ្នះ​ច្រើន​ប្រកួត​កន្លងមក ពោលគឺ​ឈ្នះ ៥-០ ទល់នឹង​ក្រុម​សាធារណៈរដ្ឋ​ឆែក និង​ឈ្នះ ៥-១ ទល់​ក្រុម​ម៉ុង​តេ​ណេ​ក្រូ ពេលនេះ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ចង់​រក្សា​នៅ​កំពូល​តារាង​ពូ​ល A ដោយ​ត្រូវតែ​យកឈ្នះ​ទៅលើ​ក្រុម​ប៊ុលហ្គារី​នៅថ្ងៃនេះ​ទៀត​។​

​ក្រុម​របស់លោក Gareth Southgate ធ្វើបាន​យ៉ាង​ល្អ នៅក្នុង​ការដឹកនាំ​ក្រុម​តោ​ស​អង់គ្លេស ហើយ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​យ៉ាងច្រើន ក្នុងការ​ប្រកួត​ជម្រុះ​ដណ្ដើម​កៅអី​ពាន​ទ្វីបអឺរ៉ុប​នេះ ការ​ឈ្នះ​ប្រកួត​នេះ គឺ​ពិតជា​មិនអាច​ជៀស​រួច​ឡើយ​។​

​កំពូល​ខ្សែប្រយុទ្ធ Raheem Sterling បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់ខ្លួន ក្នុងការ​ប្រកួត​ពាន Premier League ដើមរដូវ​កាល​ថ្មី​នេះ ហើយ​យើង​រំពឹងថា ខ្សែប្រយុទ្ធ​ក្រុម Man City រូបនេះ​នឹង​បង្ក​ព្យុះភ្លៀង​ខ្លាំង ដល់​ខ្សែការពារ​ក្រុម​ភ្ញៀវ​នៅថ្ងៃនេះ​។​

​ចំ​ណែ​ក្រុម​ប៊ុលហ្គារី​វិញ​ម្ដង បានឈ្នះ​១​ប្រកួត​កន្លងមក ប៉ុន្តែ​ពួកគេ​មាន​ខ្សែការពារ​ខ្សោយ ហើយ​យើង​មិន​រំពឹងថា ពួកគេ​នឹង​អាចធ្វើ​អ្វី​ក្រុម​អង់គ្លេស​បានឡើយ ខណៈដែល​ខ្សែប្រយុទ្ធ Harry Kane នឹង​ដឹក​នាំនៅ​តំបន់​ប្រយុទ្ធ​ផង​៕

​ទស្ស​ទាយ​លទ្ធផល​៖ England ២-០ Bulgaria

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here