ចំណែក

​ការប្រកួត​រវាង​ក្រុម Kosovo vs Czech Republic: ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​៧ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Stadium Fadil Vokrri​។​

​ក្រុម​ម្ចាស់ផ្ទះ​ធ្វើបាន​យ៉ាង​ល្អ ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ UEFA Nations League និង Euro 2020 ហើយ​ពួកគេ​រំពឹងថា នឹង​អាចធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​មានការ​សប្បាយចិត្ត​ម្ដងទៀត នៅពេល​ពួកគេ​ទទួល​ស្វាគមន៍ ក្រុម​សាធារណៈរដ្ឋ​ឆែក​នៅថ្ងៃនេះ​។​

​ក្រុម​របស់លោក Bernard Challande បានបង្ហាញ​ពី​ទម្រង់​លេង​របស់ខ្លួន ដោយបាន​យកឈ្នះ​ទៅលើ​ក្រុម​ជម្រើសជាតិ​ប៊ុលហ្គារី ៣-២ ហើយ​ថ្ងៃនេះ ពួកគេ​ពិតជា​អាច​ទប់​ត្រឹម​លទ្ធផល​ស្មើ ជាមួយ​សាធារណៈរដ្ឋ​ឆែក ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ​។​

​កីឡាករ​ដែល​ក្រុម​ភ្ញៀវ​ត្រូវ​ប្រយ័ត្ន​ថ្ងៃនេះ គឺ Vedat Muriq ខ្សែប្រយុទ្ធ​ក្រុម Fenerbahce ស្រប​ពេលដែល​កីឡាករ Milot របស់​ក្រុម Werder Bremen ខកខាន​ការប្រកួត​ដោយសារ​របួស​។

​ចំណែក​ក្រុម​ឆែក​វិញ ថ្មីៗ​នេះ បាន​ងើប​ពី​ការ​ចាញ់ ៥-០ ទល់នឹង​ក្រុម​អង់គ្លេស ដោយបាន​យកឈ្នះ​ជាប់ៗ​គ្នា ទៅលើ​ក្រុម​ប៊ុលហ្គារី និង​ក្រុម​ម៉ុង​តេ​ណេ​ក្រូ​។ ក្រុម​ភ្ញៀវ​មាន​ទំនុក​ចិត្តខ្លាំង​ក្នុងការ​ប្រកួត​នេះ ប៉ុន្តែ​ក្រុម​ម្ចាស់ផ្ទះ​រឹង​ម៉ាំ​ណាស់​នៅក្នុង​ដី ដូច្នេះ​យើង​ទាយ​ថា​ពួកគេ​នឹង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​មិន​ខាន​៕

​ទស្ស​ទាយ​គ្រាប់​បាល់​៖ Kosovo ១-១ Czech Republic

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here