ចំណែក

​ការប្រកួត​រវាង​ក្រុម Armenia vs Italy: ជម្រុះ​ដណ្ដើម​កៅអី​ពាន Euro 2020 នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១១​យប់ ថ្ងៃទី​៥ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Vazgen Sargsyan Republican Stadium​។​

​ផ្ទុយ​ពី​ការគិត​របស់​មនុស្ស​ភា​គ​ច្រើន Armenia បាន​យកឈ្នះ​លើ​ក្រុម Greece ក្នុង​ទីក្រុង​អា​តែ​ន ក្នុងការ​ប្រកួត​ចុងក្រោយ​ប្រចាំ​ពូ​ល​ក្នុង​ពាន Euro ឆ្នាំ​2020 ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ នៅមាន​សង្ឃឹម​ក្នុងការ​ដណ្ដើមយក​កៅអី​ប្រកួត​សម្រាប់​រដូវក្ដៅ​ក្រោយនេះ​។ ក្រុម​អា​ម៉ា​នី​រំពឹងថា ខ្លួន​នឹង​អាច​បន្ត​ការប្រកួត​ឈ្នះ​បន្តទៀត​ក្នុង​ពូ​ល J ប៉ុន្តែ​ក្រុម​អ៊ីតាលី គឺជា​ឧបសគ្គ​ធំ​បំផុត​របស់​ពួកគេ​។​

​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​មានកំណត់​ត្រា​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​មែនទែន​ក្នុងការ​ប្រកួត​ជម្រុះ​ពាន Euro ឆ្នាំ​2020 ដោយ​ពួកគេ​បានឈ្នះ​រាល់​ការប្រកួត​នីមួយៗ​ក្នុង​ពូ​ល​។ ក្រុម​របស់លោក Roberto Mancini ចង់​រក្សា​កំណត់ត្រា​ឈ្នះ​100%​របស់ខ្លួន​ជា​បន្តទៀត ដែល​ធ្វើ​ឲ្យ​យើង​គិតថា​ពួកគេ​នឹង​ប្រើ​ទម្រង់​លេង​ប្រយុទ្ធ​ខ្លាំង​ជាង​ធម្មតា​។ កាលពី​ការជួបគ្នា​លើក​មុន អ៊ីតាលី បាន​យកឈ្នះ​លើ​ក្រុម​អា​ម៉ា​នី 3-1 ហើយ​លើក​នេះ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ គឺ​យើង​ទាយ​ថា​អ៊ីតាលី​នឹង​ឈ្នះ​៕

​ទស្ស​ទាយ​លទ្ធផល​៖ Armenia ០-២ Italy

​ប្រភព​៖ footballpredictions

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here