ចំណែក

​ការប្រកួត​រវាង​ក្រុម Cambodia vs Hong Kong: ជម្រុះ​ពាន World Cup ទ្វីបអាស៊ី នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៦:៣០​នាទី​ល្ងាច ថ្ងៃទី​៥ កញ្ញា ២០១៩ នៅក្នុង​ទឹកដី National Olympic Stadium ។​

​ក្រុម​ជម្រើសជាតិ Hong Kong នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ល្ងាច​ថ្ងៃទី​៥ កញ្ញា​នេះ ក្នុងការ​ប្រកួត​ជម្រុះ​ដណ្ដើម​កៅអី​ពាន World Cup 2022 ប្រចាំ​ទ្វីបអាស៊ី​។​

​ក្រុម​កម្ពុជា​ធ្លាប់​លេង​ជាមួយ​ក្រុម​ហុងកុង​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៦ នៅក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ពេលនោះ​ក្រុម​ហុងកុង​ឈ្នះ 2-0​។ ហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​ទាំង​២​ធ្លាប់​ជួបគ្នា​២​ដង ហើយ​ក្រុម​កម្ពុជា​មិនដែល​ឈ្នះ​ក្រុម​ហុងកុង​ឡើយ ក៏​មិនដែល​ស្មើ​ដែរ​។​

​កម្ពុជា​ធ្លាប់​លេង ៩​ប្រកួត​ក្នុង​ឆ្នាំមុន ក្នុងនោះ​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​៥​ប្រកួត​។ សម្រាប់​ហុងកុង​វិញ លេង​២៤​ប្រកួត​កាលពី​ឆ្នាំមុន ក្នុងនោះ​ឈ្នះ​១៦ ស្មើ​៤ និង​ចាញ់​៤​។
​បើ​យោងតាម​លទ្ធផល​យើង​មើលឃើញថា ក្រុម​ហុងកុង​មានប្រៀប​ជាង​ក្រុម​កម្ពុជា ដែលជា​ម្ចាស់ផ្ទះ​៕

​ទស្ស​ទាយ​លទ្ធផល​៖ Cambodia ១-២ Hong Kong

​ប្រភព​៖ frogthegambler

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here