ចំណែក

​ការប្រកួត​រវាង​ក្រុម South Sudan vs Equatorial Guinea: ជម្រុះ​ពាន World Cup ទ្វីបអាហ្វ្រិក នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី​៤ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Al-Hilal Stadium​។​

​ក្នុង​សប្ដាហ៍​នេះ ក្រុម South Sudan នឹងត្រូវ​ជួប​ប្រកួត​គ្នា​ទល់នឹង​ក្រុម Equatorial Guinea ក្នុងការ​ជម្រុះ​កៅអី​ពាន World Cup​។ ក្នុងជំនួប​កន្លងមក ក្រុម South Sudan ធ្លាប់​លេង​ទល់នឹង​ក្រុម Equatorial Guinea នៅ​ឆ្នាំ​2016 ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​យក​កៅអី​ពាន Africa Cup of Nations ដែល​ពេលនោះ​ក្រុម Equatorial Guinea ជា​អ្នកឈ្នះ ៤-០​។​

​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​ទាំង​២​ធ្លាប់​ជួបគ្នា​២​ដង ដោយ​ម្នាក់ៗ​ធ្លាប់​ឈ្នះ​ម្ដង​ដូចគ្នា​។​

​កាលពី​ឆ្នាំមុន ក្រុម South Sudan ប្រកួត​៦​ដង ក្នុងនោះ​ចាញ់​ទាំងអស់ ចំណែក​ក្រុម Equatorial Guinea វិញ លេង​៧​ប្រកួត ក្នុងនោះ​ឈ្នះ​២​ប្រកួត និង​ចាញ់​៥​។ ដូច្នេះ​នៅក្នុង​ការប្រកួត​លើក​នេះ យើង​ទាយ​ថា ក្រុម ភ្ញៀវ​មានប្រៀប​ជាង​ក្រុម​ម្ចាស់ផ្ទះ​៕

​ទស្ស​ទាយ​លទ្ធផល​៖ South Sudan ០-១ Equatorial Guinea

​ប្រភព​៖ frogthegambler

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here