ចំណែក

​ការប្រកួត​រវាង​ក្រុម Djibouti VS Swaziland: ជម្រុះ​ពាន World Cup ទ្វីបអាហ្វ្រិក នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១០​យប់ ថ្ងៃទី​៤ កញ្ញា ២០១៩ នៅក្នុង​ទឹកដី Stade du Ville ។​

​ក្រុម​ជម្រើសជាតិ Djibouti មាន​ចំណាត់ថ្នាក់​លេខ​១៩៥ ក្នុង​តារាង​បាល់ទាត់​ពិភពលោក ហើយ​ពួកគេ​ទើបតែ​បាន​លត់​ក្រុម South Sudan ក្នុង​លទ្ធផល ២:០ ក្នុង​ទឹកដី​ខ្លួនឯង​ថ្មីៗ ដែល​នេះ​គឺជា​ការ​ឈ្នះ​លើកដំបូង​របស់ខ្លួន ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ចំណែក​ក្រុម Swaziland វិញ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៣៩ ក្នុង​តារាង​បាល់ទាត់​ពិភពលោក ប៉ុន្តែ​ទម្រង់​លេង​ទូទៅ​របស់​ពួកគេ​ខ្សោយ​ខ្លាំងណាស់​។ ការ​ឈ្នះ​ចុងក្រោយ​របស់ខ្លួន គឺ​កាលពី​ខែឧសភា ឆ្នាំមុន ដែល​ពេលនោះ​ឈ្នះ​ជម្រើសជាតិ Kenya ១:០ នៅក្រៅ​ដី ប៉ុន្តែ​ពួកគេ​មាន​ទម្រង់​លេង​ល្អ នៅក្នុង​ការប្រកួត​ពាន African Nations Championship​។ និយាយ​រួម​ពួកគេ​បាន​ស្មើ​ទាំង​៥​ប្រកួត​ចុងក្រោយ និង​ស៊ុត​បាន​៥​គ្រាប់​ផងដែរ​។​

Swaziland ធ្លាប់​លត់​ក្រុម Djibouti ៨:១ ក្នុងការ​ប្រកួត​ជម្រុះ World Cup នេះ ដូច្នេះ​នេះ​គឺជា​បញ្ហា​ផ្លូវចិត្ត​មិន​ខាន​។ Swaziland មាន​ទម្រង់​លេង​មិន​ប្រែប្រួល​ច្រើន ហើយ​យើង​ទាយ​ការ​ក្រុម​នេះ​នឹង​ទទួលបាន​ពិន្ទុ​៕

​ទស្ស​ទាយ​គ្រាប់​បាល់​៖ Djibouti ០-២ Swaziland

​ប្រភព​៖ nowgoal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here