ចំណែក

​ការប្រកួត​រវាង​ក្រុម Chelsea vs Leicester City នៅពាន Premier League សប្ដាហ៍​ទី​២ រដូវ​កាល ២០១៩/២០ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ១០:៣០​នាទី​យប់ ថ្ងៃទី​១៨ សីហា ២០១៩ នៅក្នុង​ទឹកដី Stamford Bridge​។​

​ក្រុម​តោ​ខៀវ Chelsea នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Leicester នៅក្នុង​លី​គ Premier League សប្ដាហ៍​នេះ ជាការ​ប្រកួត​ដែល​លោក Frank Lampard សង្ឃឹមថា​នឹងមិន​ចាញ់​ការប្រកួត​ទី​៣ ក្នុង​អាជីព​ជា​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​បានឡើយ​។​

​កាលពី​សប្ដាហ៍​មុន Chelsea ត្រូវបាន​ក្រុម​បិសាច​ក្រហម​លត់​ទក់​សាច់​នៅ​ថ្ងៃ​បើកឆាក ហើយ​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ ពួកគេ​ចាញ់​ម្ដងទៀត​ទល់នឹង​ក្រុម Liverpool នៅពាន UEFA Super Cup​។ ការប្រកួត​ទាំង​២​ដង​កន្លងមកនេះ គឺ​ក្រុម​មាន​ទម្រង់​លេង​ល្អ​ខ្លាំង ហើយ​សង្ឃឹម​ការប្រកួត​នៅ​ទឹកដី Stamford Bridge លើក​នេះ​នឹងមិន​ខកបំណង​ទៀតឡើយ​។​

​ខណៈ​ក្រុម Leicester វិញ ក៏មាន​ទម្រង់​លេង​ល្អ​ផងដែរ ទល់នឹង​ក្រុម Wolves ហើយ​បើសិន​ក្រុម Chelsea ទុកចន្លោះ​ប្រហោង​នោះ មានន័យថា Jamie Vardy និង Ayoze Perez ប្រាកដជា​វាយលុក​មិន​ខាន​។​

​កីឡាករ Ruben Loftus-Cheek និង Callum Hudson-Odoi នៅ​ព្យាបាល​របួស​រយៈពេល​យូរ​ទៀត សម្រាប់​ក្រុម Chelsea​។ N’Golo Kante បាន​ចូល​លេង​វិញ​ហើយ ប៉ុន្តែ Andreas Christensen មាន​របួស​សាជាថ្មី ស្រប​ពេលដែល Antonio Rudiger ជិត​ជាសះស្បើយ​ហើយ​ដែរ ដែល​នេះ​ជា​ឱកាស​សម្រាប់ Fikayo Tomori ដែលជា​កីឡាករ​វ័យក្មេង​នឹង​ស​ឆក់​ឱកាស​ចូល​លេង​នៅ EPL ជា​លើកដំបូង​។​

​ចំណែក Leicester វិញ​គ្មាន​កីឡាករ​របួស​ឡើយ ដូច្នេះ​ពួកគេ​នឹង​លេង​ពេញ​ជើងល្អ​ដូច​ប្រកួត​មុន​ដែរ​។​

​ទោះបីជា​លទ្ធផល​មិនល្អ ប៉ុន្តែ Chelsea មាន​ទម្រង់​លេង​ល្អ​ខ្លាំងណាស់ ហើយ​ពួកគេ​ចង់​ឈ្នះ​ខ្លាំង ជាពិសេស​សម្រាប់​ការប្រកួត​នៅក្នុង​ទឹកដី​ខ្លួនឯង នាពេលនេះ​។ ដូចគ្នា​ផងដែរ Leicester ក៏មាន​ទម្រង់​លេង​មិន​ណ​យ​ដែរ ហើយ​ពួកគេ​រង់ចាំ​វាយ​លុយ​បើ Chelsea ទុកចន្លោះ​។ ក្រុម​តោ​ខៀវ​មាន​ចន្លោះប្រហោង​ជាច្រើន ក្នុងពេល​កន្លងមក ដូច្នេះ​នេះ​គឺជា​ឱកាសល្អ​សម្រាប់ Vardy ក្រឡុក​នៅ​តំបន់​ខាងលើ​៕

​ទស្ស​ទាយ​ជម្រើស​១១​នាក់​៖
Chelsea: Kepa; Azpilicueta, Tomori, Zouma, Emerson; Kante, Jorginho; Pulisic, Mount, Barkley; Giroud.
Leicester: Schmeichel; Pereira, Evans, Soyuncu, Chilwell; Choudhury, Ndidi; Perez, Tielemans, Maddison; Vardy.

​ទស្ស​ទាយ​លទ្ធផល​៖ Chelsea ១-២ Leicester

​ប្រភព​៖ 90min

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here