ចំណែក

​ការប្រកួត​រវាង​ក្រុម Wolves vs Man Utd នៅពាន Premier League សប្ដាហ៍​ទី​២ រដូវ​កាល ២០១៩/២០ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៩ ឈានចូល​ថ្ងៃទី​២០ សីហា ២០១៩ នៅក្នុង​ទឹកដី Molineux​។​

​ក្រុម Manchester United ត្រូវ​ជួប​ជាមួយ​ក្រុម Wolverhampton Wanderers នៅ​យប់​ថ្ងៃ​ចន្ទ ក្នុងការ​ប្រកួត​ទី​២ ក្នុង​រដូវ​កាល Premier League ថ្មី​នេះ​។​

​ក្រុម​បិសាច​ក្រហម​ធ្វើបាន​យ៉ាង​ល្អ នៅក្នុង​ការប្រកួត​បើកឆាក​ទល់នឹង​ក្រុម Chelsea ដែល​បានឈ្នះ ៤-០ នៅ​ទឹកដី Old Trafford ពោលគឺ​បាន​ពី​ការរក​គ្រាប់​បាល់​របស់ Marcus Rashford ២​គ្រាប់ Anthony Martial ១​គ្រាប់ និង Daniel James ១​គ្រាប់ ធ្វើ​ឲ្យ​លោក Ole Gunnar Solskjaer បាន​៣​ពិន្ទុ​នៅ​ថ្ងៃ​ដំបូង​។​

​សម្រាប់​ក្រុម​លោក Nuno Espirito Santo វិញ បានត្រឹមតែ​ស្មើគ្នា ០-០ ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​ទល់នឹង​ក្រុម Leicester នៅ​ថ្ងៃ​បើកឆាក​នោះ ហើយ​ក្រុម Wanderers ក៏បាន​យកឈ្នះ​លើ​ក្រុម FC Pyunik ៤-០ យ៉ាង​ងាយស្រួល​ផងដែរ នៅពាន Europa League ដែល​ប្រកួត​ក្រោយ​ពួកគេ​ត្រូវ​ជួប​ក្រុម Torino របស់​អ៊ីតាលី​។​

​ក្រុម​ទាំង​២​គ្មាន​កីឡាករ​របួស​ឡើយ ក្នុងពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ក្រុម Wolves មានឱកាស​ល្អ​ក្នុងការ​ទប់ទល់​នឹង​ក្រុម​ខ្លាំង​បាន​។ ស្រប​ពេលដែល Man Utd ក៏​អវត្តមាន តែ​កីឡាករ Eric Bailly និង Timothy Fosu-Mensah តែប៉ុណ្ណោះ ដោយ Alexis Sanchez ក៏​អាច​ចូល​លេង​វិញ​បានដែរ​ហើយ​។​

​ក្រុម Wolves មាន​ទម្រង់​លេង​ល្អ ក្រោម​ការដឹកនាំ​របស់​លោក Nuno ហើយ​ក្រុម​នេះ ក៏​ធ្លាប់​បង្កបញ្ហា​ដល់​ក្រុម​បិសាច​ក្រហម​ផងដែរ កាលពី​រដូវ​កាល​មុន​។ ចំណែក​សម្រាប់​លោក Solskjaer វិញ គាត់​នឹងមិន​ធ្វើ​ឲ្យ​រដូវ​កាល​នេះ ដូច​ទៅនឹង​រដូវ​កាល​មុន​ឡើយ ដែល​ធ្វើ​ឲ្យ​ការប្រកួត​នេះ យើង​អាច​និយាយបានថា ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​ដូចគ្នា ប៉ុន្តែ​ក្រុម Man Utd មានប្រៀប​ខាង​ធនធាន​កីឡាករ​ជាង​គូប្រកួត​៕

​ទស្ស​ទាយ​ជម្រើស​១១​នាក់​ដំបូង​៖
Wolves: Patricio; Bennett, Coady, Boly; Doherty, Dendoncker, Moutinho, Neves, Castro; Jota, Jimenez

Manchester United: De Gea; Wan-Bissaka, Lindelof, Maguire, Shaw; McTominay, Pogba, Andreas; Rashford, Martial, Lingard

​ទស្ស​ទាយ​លទ្ធផល​៖ Wolves ១-២ Manchester United

​ប្រភព​៖ 90min

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here