ចំណែក

​ការប្រកួត​រវាង​ក្រុម Aston Villa vs Bournemouth នៅពាន Premier League សប្ដាហ៍​ទី​២ រដូវ​កាល ២០១៩/២០ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​១៧ សីហា ២០១៩ នៅក្នុង​ទឹកដី Villa Park​។​

​នេះ​គឺជា​លើក​ទី​២ ក្នុង​រដូវ​កាល​ថ្មី​នេះហើយ ដែល​ក្រុម Bournemouth របស់លោក Eddie Howe ត្រូវ​ជួប​ជាមួយ​ក្រុម​ទើបតែ​ឡើងមក​ថ្មី ដែល​លើក​នេះ ពួកគេ​នឹងត្រូវ​ជួបគ្នា​ជាមួយ​ក្រុម Aston Villa​។

​ក្រុម Bournemouth បាន​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ១-១ ទល់នឹង​ក្រុម Sheffield United ក្នុង​ថ្ងៃ​បើកឆាក​លី​គ ហើយ​ចែកគ្នា ១​ពិន្ទុ​ម្នាក់ ក្នុងការ​ប្រកួត​នៅ​ទឹកដី Vitality Stadium​។ ខណៈដែល​ក្រុម Aston Villa នឹងត្រូវ​ធ្វើការ​ប្រកួត​ក្នុង​ទឹកដី​ខ្លួន​ជា​លើកដំបូង នៅ​រដូវ​កាលដែល​ខ្លួន ទើប​ឡើង​មកលេង​លី​គ Premier League​។​

​កីឡាករ James Chester នឹងត្រូវ​អវត្តមាន​សម្រាប់​ក្រុម Aston Villa ក្រោយ​គេ​មាន​របួស​សរសៃ​ជើង ក្នុងការ​ប្រកួត​កម្ដៅ​សាច់ដុំ ប៉ុន្តែ​គេ​ប្រហែលជា​អាច​ចូល​លេង​វិញ​នៅ​ចុងខែ​នេះ​។ ចំណែក​ក្រុម Bournemouth វិញ​មាន​កីឡាករ​របួស​ច្រើន គឺ​រហូតដល់​ទៅ​៧​នាក់​។​

​ទោះបី​ក្រុម Aston Villa ប្រកួត​ចាញ់​ក្រុម Spurs ក្នុងការ​ប្រកួត​លើកដំបូង ប៉ុន្តែ​លើក​នេះ ពួកគេ​លេង​នៅក្នុង​ដី​ខ្លួនឯង ដូច្នេះ​ពួកគេ​ប្រាកដជា​ខំប្រឹង ដើម្បី​អ្នកគាំទ្រ​មិន​ខាន ដែល​ពួកគេ​មានការ​ស្រេកឃ្លាន​សម្រាប់​ការប្រកួត​ពាន Premier League ជា​យូរ​មកហើយ​។ ស្របពេល​ក្រុម Bournemouth មាន​កីឡាករ​សំខាន់ៗ របួស​ច្រើន​ទៀត​នោះ នេះ​គឺជា​ឱកាសល្អ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ហើយ​៕

​ទស្ស​ទាយ​ជម្រើស​១១​នាក់​ដំបូង​៖
Aston Villa: Heaton; Elmohamady, Engels, Mings, Targett; Trézéguet, McGinn, Hourihane, Grealish, El Ghazi, Wesley.
Bournemouth: Ramsdale; Smith, Mepham, Cook, Ake, Rico; Billing, Lerma; King, Wilson, Fraser.

​ទស្ស​ទាយ​លទ្ធផល​៖ Aston Villa ២-១ Bournemouth

​ប្រភព​៖ 90min

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here