ចំណែក

​ការប្រកួត​រវាង​ក្រុម Everton vs Watford នៅពាន Premier League សប្ដាហ៍​ទី​២ រដូវ​កាល ២០១៩/២០ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​១៧ សីហា ២០១៩ នៅក្នុង​ទឹកដី Goodison Park​។​

​ក្រុម Everton នឹង​បើកទ្វារ​កីឡាដ្ឋាន​របស់ខ្លួន​ទទួល​ក្រុម Watford សម្រាប់​ការប្រកួត​សប្ដាហ៍​ទី​២​នេះ​។ ក្រុម​របស់លោក Marco Silva សង្ឃឹមថា ការប្រកួត​ក្នុង​ទឹកដី​ខ្លួនឯង​នៅ​សប្ដាហ៍​នេះ នឹង​អាចជួយ​ឲ្យ​ក្រុម​លោក​ទទួល​បានឈ្នះ​លើកដំបូង ក្នុង​រដូវ​កាល​នេះ ក្រោយ Everton បាន​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ០-០ ទល់នឹង​ក្រុម Crystal Palace កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​មុន​។​

​ក្រុម Watford វិញ​ក៏​រំពឹងថា ខ្លួន​នឹង​អាច​ឈ្នះ​ជា​លើកដំបូង​ផងដែរ ក្រោយ​ពួកគេ​បាន​ចាញ់ ៣-០ ទល់នឹង​ក្រុម Brighton & Hove Albion នៅក្នុង​ដី​ខ្លួនឯង ហើយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១៧ កាលពី​រដូវ​កាល Premier League មុន​។​

Everton នឹង​លេង​ដោយ​គ្មាន​កីឡាករ Morgan Schneiderlin ដោយសារ​គេ​ត្រូវបាន​បណ្ដេញចេញ ក្នុងការ​ប្រកួត​ទល់​ក្រុម Crystal Palace​។ ហើយ​កីឡាករ Fabian Delph មាន​របួស​ភ្លៅ ខណៈដែល Andre Gomes គ្រូពេទ្យ​នៅតាម​ដាន​អាកា​រៈ​របស់គេ ក្រោយ​មាន​បញ្ហា​របួស​កជើង​។​

​ក្រុម​ទាំង​២​មានការ​ខំប្រឹងប្រែង​ដូចគ្នា នៅក្នុង​ការប្រកួត​នៅ​សប្ដាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​ឱកាស​សម្រាប់​ក្រុម Watford ក្នុងការ​បំពេញ​ចន្លោះ​ខ្វះខាត​របស់ខ្លួន​កាលពី​សប្ដាហ៍​មុន បើ​មិន​ដូច្នោះ​ទេ ក្រុម Everton នឹងដាក់​ពិន័យ​ពួកគេ​ជាមិនខាន​ក្នុងការ​ប្រកួត​លើក​នេះ​៕

​ទស្ស​ទាយ​ជម្រើស​១១​នាក់​ដំបូង​៖
Everton: Pickford; Coleman, Keane, Mina, Digne; Gbamin, Gomes; Richarlison, Sigurdsson, Bernard; Kean.
Watford: Foster; Femenia, Dawson, Cathcart, Holebas; Doucoure, Capoue; Sarr, Deulofeu; Gray, Deeney.

​ទស្ស​ទាយ​លទ្ធផល​៖ Everton ២-០ Watford

​ប្រភព​៖ 90min

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here