ចំណែក

​ការប្រកួត​រវាង​ក្រុម Athletic Bilbao vs Barcelona នៅពាន La Liga សប្ដាហ៍​ទី​១ រដូវ​កាល ២០១៩/២០ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​១៧ សីហា ២០១៩ នៅក្នុង​ទឹកដី Estadio San Mames​។​

​រដូវ​កាល​ថ្មី ២០១៩/២០ នៅ​លី​គ​កំពូល La Liga នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​យប់​ថ្ងៃ​សុក្រ​នេះហើយ គឺជា​ការប្រកួត​បើកឆាក​រវាង​ក្រុម Athletic Bilbao និង​ក្រុម​ការពារ​តំណែង​ជើងឯក FC Barcelona​។​

​ក្រុម​អ្នកមាន​បុណ្យ នឹងដាក់​កីឡាករ​តម្លៃ ១២០​លាន​អឺរ៉ូ​របស់ខ្លួន គឺ​កីឡាករ Antoine Griezmann ដែល​បាន​ទិញ​ពី​ក្រុម Atletico Madrid ហើយ​កីឡាករ Frenkie de Jong ដែល​បាន​ទិញ​ពី​ក្រុម Ajax ក៏​គេ​រំពឹងថា នឹង​ចូល​លេង​ផងដែរ ដោយ​លោក Ernesto Valverde រំពឹងថា កីឡាករ​ឆ្នើមៗ​ទាំងនេះ នឹង​អាចជួយ​ក្រុម Barcelona ឲ្យ​ឈ្នះ​ពាន​ធំៗ​រដូវ​កាល​នេះ​បន្តទៀត​។​

​ចំណែក​ក្រុម Bilbao វិញ​ជិត​នឹង​បាន​កៅអី​សម្រាប់​ការប្រកួត​ពាន Europa League ទៅហើយ ប៉ុន្តែ​ជា​អកុសល​ពួកគេ​បាន​ចាញ់​គ្រាប់​បាល់​ចំណេញ ដែល​ប្រៀប​ជាមួយនឹង​ក្រុម Espanyol​។​

Lionel Messi គឺជា​ក្ដីកង្វល់​ខ្លាំង​សម្រាប់​ក្រុម Barca ដោយ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ មាន​របួស​កំភួនជើង​នៅឡើយ​។ ដោយ​មូល​ហេតុនេះ គេ​អាច​នឹងត្រូវ​សម្រាក​រយៈពេល​យូរ​ទៀត​។ ប៉ុន្តែ Coutinho មិន​ទំនង​នឹង​ចូល​លេង​ប្រកួត​នេះឡើយ ព្រោះ​សាមី​ខ្លួនគេ​បង្ខំ​ចង់​ចាក​ចេញពី​ក្លឹប​។​

​ចំណែក​ក្រុម Bilbao វិញ គ្មាន​កីឡាករ​ណាមួយ​អវត្តមាន​ឡើយ ហើយ​ពួកគេ​នឹងមាន​កីឡាករ​លេង​ពេញ​ជើងល្អ​។​

​គូ​នេះ​ក្រុម Barcelona មានប្រៀប​ជាង​ក្រុម​ម្ចាស់ផ្ទះ ព្រោះ​ពួកគេ​គឺជា​ម្ចាស់​ជើងឯក​រដូវ​កាល​មុន ហើយក៏​ជា​ក្រុម​ដែល​ត្រូវបាន​គេ​ទាយ​ថា នឹង​ឈ្នះ​ពាន​រដូវ​កាល​ថ្មី​នេះ​ទៀតផង ជាពិសេស​ពួកគេ​មាន​កីឡាករ​លំដាប់​ពិភពលោក​ដូចជា Griezmann និង De Jong សម្រាប់​ពង្រឹង​ក្រុម​៕

​ទស្ស​ទាយ​ជម្រើស​១១​នាក់​ដំបូង​៖
Athletic Bilbao: Herrerin; de Marcos, Alvarez, Martinez, Berchiche; San Jose, D. Garcia; Muniain, R. Garcia, Ibai; Williams

Barcelona: Ter Stegen; Semedo, Pique, Lenglet, Alba; de Jong, Rakitic, Vidal; Dembele, Griezmann, Suarez.

​ទស្ស​ទាយ​លទ្ធផល​៖ Athletic Bilbao ១-២ Barcelona

​ប្រភព​៖ 90min

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here