ចំណែក

Neymar ដែលជា​តារា Superstar របស់​ក្លឹប Paris Saint Germain (PSG) នឹង​ទទួល​សំណើ​ពី​ក្លឹប​នៅក្នុង​ប្រទេស​អង់គ្លេស អ៊ីតាលី និង​ចិន បើសិន​ក្រុម Barcelona មិន​ដាក់សំណើរ​ក្នុង​រយៈពេល​ដែល​នៅ​សេសសល់​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ទេ​។​

​ទូរ​ទស្ស​ន៏ El Chiringuito TV បាន​ផ្សាយ​ថា Neymar នឹង​អាច​ទទួល​សំណើរ​ពី​ក្លឹប​ផ្សេង​ដែល​មកពី​លី​គ​ខាងលើ បើ Barcelona ដែលជា​ជម្រើស​ដំបូង​របស់គេ​មិន​ព្រម​ដាក់សំណើរ​ទេនោះ​។​

​ស្របពេល​នេះដែរ Neymar មានតម្លៃ​ខ្លួន​ដល់​ទៅ €300​លាន​អឺរ៉ូ ដែល​កំណត់ដោយ PSG គឺជា​ហេតុផល​សំខាន់​ដែល​ធ្វើ​ឲ្យ Barcelona មានការ​រារែក​។ ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ការសម្រេច​ណាមួយ​រវាង​ក្លឹប PSG និង Barcelona ឡើយ ទោះបី​ជាមាន​សេចក្ដី​រាយ​ការ​ណ៏​ថា PSG ពាន​បញ្ចុះតម្លៃ​ខ្លួន Neymar មក​ត្រឹម €200​លាន​អឺរ៉ូ​ហើយ​ក្ដី​៕

​ប្រភព​៖ foxsportsasia

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here