ចំណែក

​ការប្រកួត​រវាង​ក្រុម Liverpool vs Chelsea ក្នុងការ​ដណ្ដើមពាន Uefa Super Cup ឆ្នាំ​2019 នឹងត្រូវ​ធ្វើឡើង​នៅក្នុង​កីឡាដ្ឋាន Vodafone Arena ក្នុងប្រទេស​ទួរគី​។ ការប្រកួត​ធ្វើឡើង​នៅវេលា​ម៉ោង 2:00​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​14 សីហា 2019​។​

​ក្រុម Liverpool ជា​ម្ចាស់​ជើងឯក​ពាន Champions League និង​ក្រុម Chelsea ដែលជា​ម្ចាស់​ជើងឯក​ពាន Europa League នឹងត្រូវ​ជួបគ្នា​ក្នុងការ​ប្រកួត​ពាន Uefa Super Cup ដែលជា​ក្រុម​មកពី​លី​គ​អង់គ្លេស​ដូចគ្នា​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិ​ពាន​នេះ​។​

​ក្លឹប​ទាំង​2​មានរឿង​ផ្ទុយគ្នា​ខ្លះ​អំពី​ការចាប់ផ្ដើម​រដូវ​កាល Premier League ឆ្នាំនេះ ដោយ​ក្រុម​ហង្ស​ក្រហម​បាន​លត់​ក្រុម Norwich City 4​គ្រាប់ ខណៈដែល​ក្រុម​តោ​ខៀវ Chelsea បាន​ចាញ់​ក្រុម​បិសាច​ក្រហម Manchester United 4​គ្រាប់​ដូចគ្នា​។​

​លោក Jurgen Klopp បាន​ប្រាប់​កូនក្រុម​របស់លោក​ថា​ត្រូវតែ​មានការ​លោភលន់​សម្រាប់​ការ​ឈ្នះ​ពាន​ដើមរដូវ​កាល​នេះ ខណៈដែល​ក្រុម​លោក Frank Lampard សង្ឃឹមថានឹង​មិនមាន​លទ្ធផល​ដូច​ការប្រកួត​លី​គ​ឡើយ​។​

Liverpool នឹង​គ្មាន​កីឡាករ Alisson Becker ដែល​របួស ស្រប​ពេលដែល Nathaniel Clyne ក៏ត្រូវ​សម្រាក​ដូចគ្នា​។ ចំណែក N’Golo Kante, Christian Pulisic និង Olivier Giroud សុទ្ធតែជា​កីឡាករ​បម្រុង​កំឡុង​ការប្រកួត​លី​គ​នឹង Manchester United ដូច្នេះ​ការប្រកួត​នេះ​គេ​រំពឹងថា​ពួកគេ​នឹង​ចាប់ផ្ដើម​ការប្រកួត​ក្នុង​ជម្រើស​11​នាក់​ដំបូង​។​

​ទស្ស​ទាយ​ជម្រើស​11​នាក់​ដំបូង​៖
Liverpool: Adrian, Alexander-Arnold, Matip, Van Dijk, Robertson, Milner, Keita, Oxlade-Chamberlain, Salah, Firmino, Shaqiri

Chelsea: Kepa, Azpilicueta, Zouma, Christensen, Alonso, Kante, Jorginho, Pedro, Barkley, Pulisic, Giroud

​ទស្ស​ទាយ​លទ្ធផល​៖ Liverpool 3-0 Chelsea

​ប្រភព​៖ standard

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here