ចំណែក

Real Madrid នឹង​បោះបង់​ការចង់បាន​កីឡាករ​ខ្សែបម្រើ​របស់​ក្រុម Manchester United គឺ​កីឡាករ Paul Pogba បើសិន​ពួកគេ​អាច​ទិញ​យកបាន​កីឡាករ Neymar ពី​ក្រុម Paris Saint-Germain​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Sun​។​

​ក្រុម Barcelona ដែលជា​គូប្រជែង​របស់​ក្រុម​អធិរាជ​ស ក៏​ទំនងជា​នឹង​អាច​ទិញយក​តារា​សញ្ជាតិ​ប្រ​ស៊ី​ល​នេះ​ផងដែរ​។ ប៉ុន្តែ​លោក Zinedine Zidane យល់ព្រម​ក្នុងការ​ផ្ដល់​កីឡាករ​ម្នាក់​បន្ថែមទៀត ទៅក្នុង​ការដោះដូរ​លើក​នេះ ក្នុង​ការយក Neymar ទៅ​ទឹកដី Santiago Bernabeu​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង ព្រម​លបង់​កីឡាករ​ណា​ម្នាក់​ក៏បាន​ដែរ ក្នុងចំណោម Isco, Marcelo ឬ Raphael Varane ក្នុងការ​ផ្ទេរ​យក Neymar និង​ក្រៅពីនោះ មាន​បន្ថែម​ប្រាក់​មួយចំនួន​ទៀតផង​ដែរ​៕

​ប្រភព​៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here