កីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបង្ហាញខ្លួនជាលើកទី៥០របស់ខ្លួន ក្នុងលីគកំពូល Premier League អង់គ្លេស ដោយស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះឲ្យក្រុម Arsenal យកឈ្នះលើក្រុមសារិកាព្រៃ Newcastle United ១-០ នៅថ្ងៃបើកឆាកលីគ។
គ្រូបង្វឹកក្រុម Arsenal គឺលោក Unai Emery បានដាក់សេចក្ដីទុកចិត្តទៅលើកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតម្នាក់ ក្នុងលីគកាលពីរដូវកាលមុន ខណៈដែលគាត់ដាក់កីឡាករ Alexandre Lacazette និងកីឡាករចំណូលថ្មី Nicolas Pepe ឲ្យអង្គុយនៅកៅអីបម្រុង ហើយនៅក្នុងតង់ទី២ Aubameyang បានស៊ុត១គ្រាប់នៅនាទីទី៥៨ សម្រាប់ក្រុមកាំភ្លើងធំ។
គ្រូបង្វឹកថ្មីក្រុម Newcastle គឺលោក Steve Bruce ត្រូវបានគេកត់សម្គាល់ឃើញថា មានការដឹកនាំបានល្អ ប៉ុន្តែរហូតដល់កីឡាករ Jetro Willems បានបង្កកំហុសដែលមិនអាចលើកលែងបាន ដែលជាការផ្ដល់ឱកាសសម្រាប់ក្រុមភ្ញៀវក្នុងការរកគ្រាប់បាល់។
ក្នុងការប្រកួតសប្ដាហ៍បន្ទាប់ក្រុម Arsenal នឹងត្រូវបើកទ្វារទទួលក្រុម Burnley នៅទឹកដី Emirates Stadium ខណៈដែល Newcastle នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Norwich City៕
ប្រភព៖ Goal