ចំណែក

២​គ្រាប់​ពី​កីឡាករ Marcus Rashford និង​ការ​ស៊ុត​របស់ Anthony Martial បានធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​វីរៈបុរស​សម្រាប់​ក្រុម Manchester United ដែល​លត់ Chelsea ៤-០ ក្នុងការ​ប្រកួត​ដំបូង​របស់លោក Frank Lampard នៅ Premier League ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​។​

​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម គឺ​លោក Ole Gunnar Solskjaer បាន​និយាយ​រួចហើយ​នៅ​ដើមរដូវ​កាល​ថា Rashford និង Martial ត្រូវដាក់​ឲ្យ​លេង​ជាមួយគ្នា នៅ​តំបន់​ប្រយុទ្ធ​រដូវ​កាល​នេះ ហើយ​ពួកគេ​គឺជា​កីឡាករ​សំខាន់ ក្នុង​ការជួយ​ក្រុម Man United ឲ្យ​ឈ្នះ​ការប្រកួត​ថ្ងៃ​បើកឆាក​លី​គ​។​

​ក្រុម Chelsea បានបង្ហាញ​ទម្រង់​លេង​ល្អ នៅក្នុង​តង់​ទី​១ ប៉ុន្តែ​ក៏បាន​បង្កកំហុស​ច្រើន​ផងដែរ ប៉ុន្តែ Man United នាំមុខ​ក្នុង​តង់​ទី​១ ក្នុង​លទ្ធផល 1-0 រកបាន​ដោយ Rashford ពី​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ ខណៈដែល Tammy Abraham និង Emerson Palmieri បាន​ត្រឹម​ទាត់​បាល់​ចំ​បង្គោល​ទី​ប៉ុណ្ណោះ​។​

​ចូលដល់​តង់​ទី​២ ក្រុម​បិសាច​ក្រហម​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង ដោយ Rashford និង Martial ស៊ុត​ម្នាក់​១​គ្រាប់​ធ្វើ​ឲ្យ Man Utd មានប្រៀប​ខ្លាំង មុននឹង​កីឡាករ Daniel James ដែល​ក្លឹប​ទើប​ទិញ​ចូល​ស៊ុត​គ្រាប់​បាល់​ដំបូង​សម្រាប់​ក្លឹប​ថ្មី​៕

​ប្រភព​៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here