ចំណែក

​ខ្សែប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ​ទាំង​២ គឺ​កីឡាករ Pierre-Emerick Aubameyang និង​កីឡាករ Alexandre Lacazette ត្រៀមខ្លួន​ក្នុងការ​ចរចា​ជាមួយ​ក្រុម Arsenal របស់​ពួកគេ​អំពី​ការបន្ត​កុងត្រា​ថ្មី​ទៀ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ពី​សារព័ត៌មាន The Sun​។​

​កុងត្រា​របស់ Aubameyang នឹងត្រូវ​ផុតកំណត់​នៅ​ចុងរដូវ​កាល ២០២០-២១ ចំណែកឯ​កុងត្រា​របស់ Lacazette ក៏​នឹង​ត្រូវអស់​សុពលភាព​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​ផងដែរ​។ ប៉ុន្តែ​កីឡាករ​ទាំង​២​នាក់​នេះ សុទ្ធតែ​បង្ហាញ​ទម្រង់​លេង​បានល្អ​នៅក្នុង​ទឹកដី Emirates ហើយ​ក្លឹប​ចង់​ធ្វើ​ឲ្យ​ប្រាកដថា ពួកគេ​នឹង​បន្ត​នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​យូរ​ទៅមុខទៀត​៕

​ប្រភព​៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here